សូម​ជួយ​គាត់​ផង! នាយ ក្តឹប កំពុង​ត្រូវការ​ថវិកា​​បន្ថែម​ខ្ទង់​ម៉ឺន​ដុល្លារ​ព្យាបាល​ជំងឺ

​ភ្នំពេញ​ ៖​ តារា​កំប្លែង​ជើងចាស់​នាយ ក្តឹប ថ្មីៗ​នេះ ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​រហូត​ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​។​ ខណៈដែល​បច្ចុប្បន្ន​ក្រុមគ្រួសា​របស់គាត់​ក៏​កំពុង​ខ្វះខាត​ថវិកា​​សម្រាប់​ថ្លៃ​ព្យាបាល​ផង​នោះ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមគ្រួសារ។

ជាមួយគ្នា​នឹង​ការធ្លាក់​ខ្លួន​ឈឺ​និង​ខ្វះខាត​ប្រាក់​ព្យាបាល​ជំងឺ​ផង​នោះ​ បើ​ក្រឡេក​ទៅ​មើល​ការ​បង្ហោះ​សារ​របស់​កូនស្រី​នាយ ក្តឹប បាន​រៀបរាប់ថា សូមអោយ​ការវិលត្រឡប់​របស់​ឪ​ប្រកបដោយ​សុ​វត្ថិភាព​ផង​ចុះ​។ ឪ ក្ដឹប ត្រឡប់មកផ្ទះ​វិញ​ហើយ​សូមអោយ ឪ ឆាប់​ជា​ពី​ជំងឺ​ណា ឪ​…​។​

ប្រភព​ដដែល​នេះ​បាន​បន្តទៀតថា​ ម៉ែ​គាត់​នឹង​ព្យាយាម ទោះ​ពេទ្យ​ថៃ និយាយថា យ៉ាងម៉េច​ក៏ដោយ​ក៏​ម៉ែ​នៅតែ​ព្យាយាម​មើលថែ​ឪ​ដែរ ឪ ត្រូវតែ​តស៊ូ​ណា ដើម្បី​កូនៗ​និង​ម៉ែ ឪ​មិនត្រូវ​ទៅណា​ទេ​ឮ​ទេ​ឪ (​ក្ដឹប​)​តារា​កំប្លែង​ជើងចាស់ ទោះ​ល្បី​ខ្លាំង​តែ​មិន​សុសសាយ​។​

សូមបញ្ជាក់ថា ​តារា​កំប្លែង​ជើងចាស់​នាយ ក្តឹប កាលពី​ថ្មីៗ​កន្លងមកនេះ​ត្រូវបាន​ក្រុមគ្រួសារ​សម្រេច​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​រពេទ្យ​ប្រទេស​ថៃ។ ប៉ុន្តែ​ដោយ​អស់​លទ្ធភាព​ក្នុងការ​ចំណាយ​ប្រាក់​ព្យាបាល​ព្រោះ​អំឡុងពេល​ស្នាក់​នៅតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ត្រូវ​ចំណាយ​អស់​ប្រមាណ​៦​ពាន់​ដុល្លារ​ទៅហើយ​។​ដូច្នេះ​បើតាម​ការបញ្ជាក់​ជំងឺ​នាយ ក្តឹប ត្រូវការ​ថវិកា​ជាង​១​ម៉ឺន​ដុល្លារ​ទៀត​ដើម្បី​ការ វះកាត់​បេះដូង កៀប​សរសៃឈាម​បេះដូង និង​កក​សរសៃឈាម​ខួរក្បាល​៕

អត្ថបទទាក់ទង