សូម​ទេវតា​ឆ្នាំ​ថ្មី​ ជួយ​ថែរក្សា!​ លោក​យាយ ណ​យ សំណាង ត្រូវ​​បញ្ជូន​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ

Spread the love

ភ្នំពេញ ​៖ តារាចម្រៀង​ផលិតកម្ម​M​លោក វណ្ណា ស័​ក្ដ ដែល​ត្រូវជា​កូនប្រុស​បង្កើត​លោកយាយ ណ​យ សំណាង បាន​បញ្ចេញ​សារ​មិន​សប្បាយចិត្ត​លើ​បណ្ដាញ​សង្គម​ ដោយសារ​លោកយាយ ណ​យ សំណាង ជា​ម្ដាយ​ធ្លាក់ខ្លួន​ឈឺ​ដឹក​ចូល​មន្ទីរពេទ្យ​ជាថ្មី។

តាមរយៈ​រូបភាព​ដែល​ចែកចាយ​ដោយ​សាមីខ្លួន​ផ្ទាល់​លោក វណ្ណា ស័​ក្ត បានបង្ហាញ​ពី​ទិដ្ឋភាព លោកយាយ សំណា​ង ដែល​ជា​តារា​កំប្លែង​និង​អ្នកចម្រៀង​អា​យ៉ៃ​ល្បីឈ្មោះ​មួយរូប​ប្រចាំ​ប្រទេស​កម្ពុជា​គឺ​ពេលនេះ​គាត់​កំពុងតែ​ស្ថិតនៅ​លើ​គ្រែ​នៃ​មន្ទីរពេទ្យ​ និង​ក្នុង​ដៃ​មាន​បន្តោក​សេរ៉ូម​ស្ថិត​ក្នុង​សភាព​ជា​អ្នកជំងឺ​ និង​មាន​ផ្ទៃមុខ​ស្លេកស្លាំង។

ជាមួយ​រូប​នោះ វណ្ណា ស័​ក្ដ បាន​ឲ្យ​ដឹង​ថា​ សូម​ទេវតា​ឆ្នាំ​ថ្មី​ជួយ​តាម​ថែរក្សា​ម៉ាក់​អោយ​រួច​ផុត​ពី​ជំងឺ​ទាំងឡាយ​ផង​ចុះ​ កូន​មិន​ឲ្យ​ម៉ាក់​មាន​បញ្ហា​អ្វី​ទាំងអស់ ​កូន​នឹង​នៅ​ក្បែរ​ម៉ាក់​ជានិច្ច​ណា​កូន​ស្រលាញ់​ម៉ាក់ និយាយ​មែន​ណា​…!។

តារាចម្រៀង​លោក វណ្ណា ស័​ក្ត បាន​រៀបរាប់​ទៀត​ថា ​ដោយសារ​ក្ដីបារម្ភ​គ្រាន់តែ​ចេញពី​ធ្វើការ​ភ្លាម​លោក​ប្រញាប់​​បញ្ជូន​អ្នក​ម្ដាយ​ទៅ​ពេទ្យ​ភ្លាម​តែម្ដង។ លោក​បាន​បញ្ជាក់​ថា ​បច្ចុប្បន្ន​ម្តាយ​របស់​លោក​(​យាយ ណ​យ សំណាង )​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ ដែល​មាន​ឈ្មោះ​អ៊ូ សុណ្ណ​រ៉ា មាន​ទីតាំង​ស្ថិតនៅ​ម្តុំ​វត្ត​សន្សំ​កុសល។

លោក វណ្ណា ស័​ក្ត បន្តថា ​ម្តាយ​ខ្ញុំ​គាត់​មាន​ជំងឺ​ចុកពោះ ​និង​មាន​អាការៈ​រាក​មូល​តាំង​តែ​ពី​យប់មិញ​មក​ម៉្លេះ ​ដូច្នេះ​ដោយ​ឃើញ​ពី​អាកា​រៈ​ជំងឺ​គាត់​មិន​ថមថយ​សោះ​នោះ​ ទើបបានជា​សម្រេច​​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ គិត​រហូត​មក​ទល់​ម៉ោង​នេះ ​គាត់​នៅ​មិនទាន់​ធូរ​ស្រាល​នោះទេ​ ពោលគឺ​នៅតែ​ចុក​ម្តងៗ ​និង​រាក​មាន​ឈាម​មក​ជា​មួយ​ផង​ដែរ​(​ជំងឺរាក​មូល)។

ព្រម​ជាមួយ​នោះ​មាន​មហាជន​ជាច្រើន​បាន​ចូលមក​ជូនពរ និង សាកសួរ​សុខទុក្ខ​លោកយាយ ណ​យ សំណាង។ យ៉ាងណា​ក្រៅពី​អរគុណ​តារាចម្រៀង វណ្ណា ស័​ក្ដ ក៏បាន​បន្ថែមថា ​អ្នក​ម្តាយ​លោក​ពេលនេះ​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ៕

 

Facebook Comments

អត្ថបទទាក់ទង