សូម​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​និង លោក ហេង ឡុង មើល​ពី​សកម្មភាព​គាត់​ម្នាក់នេះ​ផង​

Spread the love

ភ្នំពេញ ​៖​ ស្រប​ពេលដែល​សង្គ្រាម​អាចារ្យ ធំ និង G-devith កំពុង​ផ្ទុះ​ខ្លាំង​ដូច​ភ្នំភ្លើង​បែកធ្លាយ​កម្ដៅ​នោះ​ ពេលនេះ​ក៏​ស្រាប់តែ​បែកធ្លាយ​រូបភាព​អាស្រូវ​ដ៏​រសើប​បង្ក​ការ ចាប់អារម្មណ៍​ដល់​មហា​ជន​។​

បើតាម​រូបភាព​៣​ឬ​៤​សន្លឹក​ដែល​ត្រូវបាន​តារា​កំពូល​ទើសលោក ម៉ៃ សុគន្ធ បង្ហោះ​ភ្ជាប់​ជាមួយនឹង​ខ្លឹមសារ​រិះគន់​អាចារ្យ ធំ​បាន​លើ​ឡើង​ថា​ សូម​ខាង​ប្រធាន​សមាគម​សិល្បករ​ជួយ​មើល​បុគ្គល​គំរូ​ឬ​អ្នក​ស្រលាញ់​វប្បធម៌​នេះ​ផង​។​

​លោក ម៉ៃ សុគន្ធ បាន​បញ្ជាក់​ថា​ នេះ​ឬ​ច​រិត​អ្នក​ស្រឡាញ់​វប្បធម៌​ជាងគេ​មួយ​ស្រុក ខ្មែរ​សូម​លោកស្រី​ប្រធាន សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង លោក​ហេង​ឡុង​និង​ក្រុមប្រឹក្សាវិន័យ​ក្រឡេកមើល​បុគ្គល​នេះ​ផង ។​

​តារាចម្រៀង​ម្ចាស់​បទ គូទ​ឆ្កែ លោក ម៉ៃ សុគន្ធ បាន​បន្ថែមទៀតថា​តើ​បុគ្គល​នេះ​កំពុង​បំផ្លាញ​វប្បធម៌​ឬ​រក្សា​វប្បធម៌​ និង​ចេះតែ​វប្បធម៌​ជេរ​ម្រា​យ​គេ​តែមួយ​មុខ​ទេ​?​។ ​តាមរយៈ​រូបភាព​នេះដែរ​បានធ្វើអោយ​មហាជន​កំពុង​ចាប់អារម្មណ៍ ​និង​ភ្ញាក់ផ្អើល​ខ្លាំង​ផងដែរ​។​

​ដោយឡែក​សម្រាប់​អារ្យ ធំ រហូតមកទល់​ពេលនេះ​នៅ​មិនទាន់មាន​ប្រតិ​កម្ម​ណា មួយ​នៅឡើយ​ចំពោះ​ការ​បែកធ្លាយ​រូបភាព​ទាំងនេះ​៕​

Facebook Comments

អត្ថបទទាក់ទង