សូម​ប្រុងប្រយ័ត្ន​បុគ្គល​ក្នុង​រូប​នេះ​! ម៉ៃ សុគន្ធ ឲ្យ​ចំណាំ​មុខ​ជន​ឆបោក​ជនជាតិ​ចិន

Spread the love

ភ្នំពេញ ​៖ តារាចម្រៀង​ជាប់​ងារ​ជាតា​រា​កំពូល​ទើស​លោក ម៉ៃ សុគន្ធ ថ្មីៗ​នេះ​ បាន​ធ្វើ​ការ​បង្ហោះ​ដោយ​ធ្វើ​ការ​អំពាវនាវ​ភ្ជាប់​ជាមួយ​រូបភាព​ចំនួន​២​សន្លឹក​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ជន​ឆក​បោក​ ដែលជា​ជនជាតិ​ម្នាក់​ ចូល​បន្លំ​ប្រើ​ថ្នាំ​សណ្តំ​ដើម្បី​យក​របស់របរ​មានតម្លៃ​ក្នុង​ខ្លួន​ពី​ជនរងគ្រោះ។

តាមរយៈ​សារ​របស់​លោក ម៉ៃ សុគន្ធ បាន​បញ្ជាក់​ថា ​សូម​ប្រយ័ត្ន​ចំពោះ ជន​ឆបោក​ម្នាក់​នេះ​ បងប្អូន (​វា​ជា​ជនជាតិ​ចិន​) វា​បាន​បោកប្រាស់​អ្នក​ដែល​ខ្ញុំ​ស្គាល់​ដោយ​វិធី ដាក់​ថ្នាំ​សណ្តំ បំណង យក​របស់របរ​និង​ចិញ្ចៀន​ខ្សែក​ សំណាង​ហើយ ដោយ បាន​ម៉ូតូឌុប​ជិត​នឹង​ច្រើន។ វា​បាន​បោក​អោយ​ទិញ​ទូរ​ស័ព្ទ​ចិន​ក្លែងក្លាយ​របស់​វា ដោយ​តម្លៃថោក​ដែល​ប្រើ​មិនកើត វា​ធ្វើ​សកម្មភាព​នៅ​ម្តុំ​ទួល​សង្កែ។

ជាមួយគ្នា​នៃ​ការ​បង្ហោះ​អំពាវនាវ​ និង​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ជន​ខា​ង​លើ​នេះ​ពី​សំណាក់​តារាចម្រៀង​ម្ចាស់​បទ គូទ​ឆ្កែ លោក​ម៉ៃ សុគន្ធ នេះដែរ ​គឺមាន​មហាជន​ជាច្រើន​បានលើកឡើង​​​ប្រហែល​លោក ម៉ៃ សុគន្ធ ដែរ​ថា​ កន្លងមក​ពួកគេ​ក៏​ធ្លាប់​ជួប​បញ្ហា​នេះ​ និង​ត្រូវបាន​ចាញ់បោក​ច្រើន​គ្នា​មកហើយ​ដែរ​។ ​ដូច្នេះ​សូម​មហាជន​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ជាង​វាង​ចាញ់បោក​ដូច​ករណីនេះ៕


Facebook Comments

អត្ថបទទាក់ទង