សូម​ប្រុងប្រយ័ត្ន! នាង​សេះ ម៉ា​ដូ​ណា ត្រូវ​ក្រុមចោរ​តាម​លួច​ម៉ូតូ​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០១៩​ដល់ផ្ទះ

Spread the love

ភ្នំពេញ​ ៖​ តារា​សម្តែង​ប្រុស​ចូលចិត្ត​បង្ក​ភាពសប្បាយ​រីករាយ​ដល់​ទស្សនិកជន​តាម​រយៈ​ភាព​កំប្លុកកំប្លែង​លោក ម៉ា ដូ​ណា ឬ​ហៅ មី​សេះ កាលពី​ថ្មីៗ​នេះ​ បាន​ជួប​រឿង​ស៊យ ​និង​រន្ធត់ ​ខណៈដែល​មាន​ក្រុម​ចោរ​ជិះ​ម៉ូតូ​តាម​ពីក្រោយ​ដើម្បី​ឃ្លាំចាំ​លួច​កាច់​សោ​យក​ទៅ​ដោយ​សុវត្ថិភាព​។​

បើតាម​ការ​បង្ហោះ​ចែក​រំ​លែក​បង្ហាញ​ពី​សកម្មភាព​នៃ​ចោរលួច​កាត់​ម៉ូតូ​​ បានលើកឡើង​ថា​ ជួយ​ស៊ែរ​ម្នា​ក់មួយ​អោយ Madona Cutee​ផង ​គាត់​បាន​បាត់​ម៉ូតូ​ប្អូន​របស់គាត់​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ 2019(1HH 8838)​ឃើញ​មុខ​ចោរ​បុ​ណ្ណឹ​ង​ហើយ​សង្ឃឹម​បងៗ​សមត្ថកិច្ច​នឹង​ចាប់​មុខសញ្ញា​បាន​។​

ជាមួយគ្នា​នោះ​បើតាម​ការបញ្ជាក់​ពី​សំណាក់​សាមីខ្លួន​តារា​ប្រុស​លក្ខណៈភេទ​ទី​៣​លោក ម៉ា ដូ​ណា បាន​រៀបរាប់ថា ​ខ្ញុំ​ត្រូវបាន​ចោរ​តាម​ពីក្រោយ​លួច​យក​ម៉ូតូ​អា​សង់​ពណ៌​ក្រហម​ស៊េរី​ឆ្នាំ​២០១៩​ស្លាក​លេខ​1HH 8838​ប្រសិន​ពុក​ម៉ែ​បងប្អូន​បានឃើញ​សូមជួយ​ផ្តល់ដំណឹង​ផង​។​ខ្ញុំ​នឹង​ជួន​ជា​សគុណ​លេខ​ទូរស័ព្ទ​៖077 999 388​ដោយ​ក្តី​គោរព​ជួយ​ចែករំលែក​ផង​។​

ការប្រកាស​របស់​តារា​ប្រុស​លោក ម៉ា ដូ​ណា ខាងលើនេះ​ក៏បាន​បង្ហោះ​ភ្ជាប់​ជាមួយ​ឃ្លី​ប​វីដេអូ​បង្ហាញ​ពី​សកម្មភាព​នៃ​ចោរ​ចូល​លួច​ម៉ូតូ​ផងដែរ​។​ដូច្នេះ​ដើម្បី​បានឃើញ​ជាក់​ផ្ទាល់​ផ្នែក​សូម​ទស្សនិកជន​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖៕​


Facebook Comments

អត្ថបទទាក់ទង