សូម​សរសើរ​លោក ហេង ឡុង គាំទ្រ​Idol​តាំងពី​ក្មេង​រហូត យកប្រពន្ធ​Idol មក​ធ្វើ​ប្រពន្ធ​ខ្លួន​បាន

Spread the love

ភ្នំពេញ ​៖ ​ថ្មីៗ​នេះ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ក្រោយ​ ពេល​ដែល​រូប​ថត​ជុំគ្នា​រវាង​លោក​ហេង ឡុង ដែល​បច្ចុប្បន្ន​ត្រូវជា​គូស្នេហ៍​ក្រោយ​របស់​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា និង​អតីត​ប្តី​មុន​គឺ​លោក យុ​ត្ថា រ៉ា​ឆា​នី ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​យក្ស​ហ្វេ​ស​ប៊ុ​ករ​ហូត​មាន​ទស្សនិកជន​ជាច្រើន​បាននាំគ្នា​បន្ត​ការ​ស៊ែរ​ចែក​រំ​លែក​យ៉ាង​ព្រោងព្រាត។

ជាមួយគ្នា​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ជាច្រើន​នេះដែរ​ ភ្លាម​នោះ គេ​កត់សម្គាល់ឃើញ​មាន​អ្នកគាំទ្រ​មួយចំនួន​ បាន​លើក​សរសើរ​ពី​ចំណងមិត្តភាព​របស់​ពួកគេ​ទាំងពីរ​។​ ដោយ​ក្នុងនោះដែរ​ក៏មាន​ខ្លះទៀត​បាន​សរសេរ​Commetn​ផ្លែផ្កា​បែប​ន័យ​ចំ​អក​ឡកឡឺយ​ និង​រិះគន់​ដោយ​មិន​សំចៃមាត់​ផងដែរ​។​

បើ​យោងតាម​ការ​បង្ហោះ​របស់​លោក​ហេង ឡុង បាន​សរសេរ​ភ្ជាប់​ជាមួយ​រូបថត​១​សន្លឹក​ឈ​បែប​ស្និទ្ធស្នាល​ក្បែរ​លោក យុ​ត្ថា រ៉ា​ឆា​នី ដូច្នេះ​ថា ​ភ្លេច​គាត់​នៅ​បងប្អូន​?​បាន​ថត​ជាមួយ​អាយ​ដល គាំទ្រ​គាត់​តាំងពីក្មេង បុរស​សង្ហា​ប្រចាំ​ស្រុក​ខ្មែរ មិន​ស្មានថា​មានសំណាង​បាន​គាត់​រាប់អាន​សោះ​។​ ភ្លាមៗ​នោះដែរ​ក៏ត្រូវ​បាន​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បញ្ចេញ​ចំណាប់អារម្មណ៍​ដែរ​ថា​ហេង ឡុង ហាម​ត្អូញត្អែរ។

ជាមួយគ្នា​នៃ​ការ​លើកឡើង​ខាង​លើ​នេះ​ គេ​សង្កេតឃើញ​មាន​អ្នកគាំទ្រ​មួយ​ចំនួន​បាន​លើក​សរសើរ​ទឹកចិត្ត​ដូច្នេះ​ថា ​ពេល​ឃើញ​គាត់​ទាំងពីរ​ត្រូវ​គ្នា​អញ្ចឹង​ខ្ញុំ​សប្បាយចិត្ត​ជំនួស​គាត់​ណាស់​…។ ផ្ទុយ​ពី​ការ​លើក​សរសើរ​នេះ​ដែរ​ភ្លាមៗ​នោះ ​ក៏បាន​ការ​បញ្ចេញ​មតិ​រិះគន់​ពី​សំណាក់​ផេ​ក​មួយ​ ដែល​មាន​ឈ្មោះថា ដុត​គ្មាន​មេត្តា ដោយ​លើកឡើងថា​សូម​សរសើរ​លោក​បង ហេង ឡុង គាំទ្រ​IDol​តាំងពីក្មេង រហូត​យកប្រពន្ធ​IDol មក​ធ្វើ​ប្រពន្ធ​ខ្លួនឯងបាន​។ ​ពាក្យចាស់​ពោលថា បើ​ថត​ក្បែរ​អាយ​ដល​មិនបាន យ៉ាងហោចណាស់​ក៏បាន​ហត្ថលេខា​អាយ​ដុល​ដែរ​។​

ចំណែកឯ​ម្ចាស់​Account Facebook ដែលមាន​ឈ្មោះថា​Sokun Luiz បាន​និយាយ​ដែរ​ថា​បង​យុ​ត្ថា រ៉ា​ឆា​នី​អ្នកណា​ក៏​ស្គាល់​អត់​ស្គាល់​តែ​បង​ហេង ឡុង ឯង​ទេ​មិនដឹង​មកពី​កំហែង​ណា​។ ច​ន ច័ន្ទ​លក្ខិណា មិនដឹង​មើលឃើញ ហេង ឡុង​ល្អ ត្រង់ណា​ទេ​?​សុខចិត្ត​លែង​ប្តី​មក​យក​បងប្រុស​ភ្នែក​កែក មាត់​វៀច​ម្នាក់​ហ្នឹង​៕​

   

Facebook Comments

អត្ថបទទាក់ទង