សូម​សរសើរ! ​កុមារា​ម្នាក់​ ទើបតែ​អាយុ​១០​ឆ្នាំ​សោះ​ ក្លាយ​ជា​កវី​កំណាព្យ​យ៉ាង​ចំណាន

ភ្នំពេញ ​៖ ​​ពិត​ជា​រឿង​ដ៏​គួរ​ឲ្យ​សរសើរ​ និង​ចូលរួម​ត្រេកអរ​ខ្លាំង​ណាស់ ​ខណៈ​ដែល​ក្មេង​ប្រុស​វ័យ​ទើបតែ​១០​ឆ្នាំ​​​ឈ្មោះ រើ​ន សុវណ្ណ​រិ​ទ្ទ ត្រូវ​បាន​ក្លាយ​ជា​ម្ចាស់​ស្នាដៃ​យ៉ាង​ចំណាន​លើ​ការ​និពន្ធ​កំណាព្យ​បាន​យ៉ាង​ល្អ។

ទន្ទឹមគ្នា ​ដែល​កុមារ​រូប​នេះ​ ត្រូវ​បាន​ប្រកាស​ក្លាយ​ជា​កវី​ស្នាដៃ​នេះ​ ក៏​មាន​ការ​សាទរ​ពី​ទស្សនិកជន​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ ដោយ​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ក្មេង​ប្រុស រើ​ន សុវណ្ណ​រិ​ទ្ទ ថា «​សូម​បង្ហាញ​ជូន​ម្ចាស់​ស្នាដៃ​និង​កំណាព្យ​២​អត្ថបទ​ដែល​ក្រុម​កវីនិពន្ធ​យើងខ្ញុំ​នៅ​សមាគម អ្នកនិពន្ធ​ខ្មែរ​បាន​ដកស្រង់​ពី​ស្នាដៃ​កុលបុត្រ​ខ្មែរ​ម្នា​ក់​នៅ​ខេត្តបន្ទាយមានជ័យ។ ម្ចាស់​ស្នាដៃ​គឺ​កុមារ រើ​ន សុវណ្ណ​រិ​ទ្ទ អាយុ​១០​ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​៦​។​ យើង​សូម​បញ្ជាក់ជូន​ថា ​”​ស្នាដៃ​របស់​កុមារ​រើ​ន សុវណ្ណ​រិ​ទ្ធ​រាប់​សិប​អត្ថបទ​ក្មួយ​និពន្ធ​បានជា​ភាសា​កំណាព្យ​ទាំងអស់​។​ ក្មួយ​ពិតជា​រលក​ក្រោយ​នៃ​ដែនដី​សុវណ្ណ​ភូមិ​ខ្មែរ​យើង​នេះ​នា​អនាគត។ អ៊ំ​ជូនពរ​ក្មួយ​ដោយ​ក្តីសង្ឃឹម​អស់ពីដួងចិត្ត»។

ដោយឡែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកស្រី កែវ ច័ន្ទ​បូរ​ណ៌ ភ្លាមៗ​នោះ​ក៏បាន​Share ភ្ជាប់​ជាមួយ​រូបភាព​ក្មេង​ប្រុស​ម្នាក់នេះ​ដោយ​បាន​សរសេរ​ថា​ «កុមារ រើ​ន សុវណ្ណ​រិ​ទ្ទ អាយុ ១០ ឆ្នាំ​បានក្លាយ​ជា​កវី​ស្នាដៃ​យ៉ាង​ចំណាន​។​សូម ចូល រួម អបអរសាទរ​ដោយ មោទនភាព ខ្ពង់ខ្ពស់»៕


អត្ថបទទាក់ទង

Leave a Comment