សួង សាខា​រ៉ានី​ត បង្ហាញ​គន្លឹះ​២​ចំណុច​ឲ្យ​មហាជន​ពិចារណា​ រវាង​ភាពល្អ​ និង​អាក្រក់​របស់​មនុស្ស

ភ្នំពេញ ​៖​ តារា​សម្តែង​កញ្ញា សួង សាខា​រ៉ានី​ត មួយរយៈ​ពេល​ចុង​ក្រោយនេះ​ តាម​ការសង្កេត​នាង​ដូចជា​មិនសូវមាន​អារម្មណ៍​សប្បាយចិត្ត​ប៉ុន្មាន​ឡើយ។ ម្យ៉ាងទៀត​ជារឿយៗ​នាង​តែងតែ​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់ខ្លួន​ ឬ​អាច​និយាយបានថា ជា​បទពិសោធន៍​ជីវិត​ដើម្បី​ជា​ចំណេះដឹង​សម្រាប់​មហាជន។

ស្របពេល​ជាមួយគ្នានេះ​ថ្មីៗ​នេះ​ តារា​ស្រី​កញ្ញា សួង សាខា​រ៉ានី​ត បាន​សរសេរ​ហាក់​មាន​បំណង​ដាស់​ស្មារតី​ទស្សនិកជន​ឲ្យ​បានដឹង​នូវ​គន្លឹះ​ចំនួន​២​ចំណុច​ដើម្បី​បែក​ចែក​រវាង​អំពើ​ល្អ​និង​អាក្រក់​របស់​បុគ្គល​ដែល​ស្ថិត​នៅ​ក្បែរ​ខ្លួន​ ហើយ​តែង​មាន​បំណង​មិនល្អ​ចាំតែ​យក​ចំណេញ​នៅ​ពេល​យើង​ភ្លេចខ្លួន​មួយ​ប៉ប្រិច​ភ្នែក។

កញ្ញា សួង សាខា​រ៉ានី​ត បាន​រៀបរាប់​ថា ពាក្យ​ពីរ​មាត់​អាច​ស្រដៀង​គ្នា​និង​ន័យ​ប្រហាក់ប្រហែលគ្នា​តែ​ការអនុវត្ត​ខុសគ្នា​ទើប​មាន​ប្រសិទ្ធភាព​។​ ១,​យើង​មិនអាច​គិតថា​ត្រូវ​យកចិត្ត​គេ​ដាក់​ខ្លួនឯង​។ ​២,​យើង​មិន​អាច​គិត​ថា​ ចិត្ត​គេ​ដូច​ចិត្ត​យើង​នោះ​ទេ។

ឧទាហរណ៍​, ឃ្លា​ទី​២ កាលពីមុន​ខ្ញុំ​ដើរ​ជាមួយ​មនុស្ស​រាប់អាន​គ្នា​ខ្ញុំ​តែងតែ​ទុក​សម្ភារៈ​ឬ​កាបូប​លុយ​នៅក្បែរ​គេ​ដោយ​មិន​ប្រយ័ត្ន​ព្រោះ​ខ្ញុំ​យល់ថា​សម្រាប់​ចិត្ត​របស់ខ្ញុំ​គឺ​ខ្ញុំ​មិនដែល​ចង់បាន​ឬ​លួច​របស់គេ​ទេ​តែ​ទីបំផុត​ខ្ញុំ​ត្រូវ​បាត់​មែន។ សម្តី សាខា​រ៉ានី​ត។

តារា​ស្រី​ចង្កា​ស្រួច​កញ្ញា សួង សាខា​រ៉ានី​ត​បាន​បន្តថា​ នេះហើយ​ជា​លទ្ធផល​បែងចែក​ខុស​របស់ខ្ញុំ​តាមពិតទៅ​ខ្ញុំ​នៅមាន​ខុស​ច្រើន​ទៀត​តែ​ខ្ជិល​បង្ហាញ​ខ្លាច​បងប្អូន​ខ្មាស​ខ្ញុំ​។ ហួស ….​ច្រឡំ​ខ្លាច​ខ្ញុំ​ខ្មាស​បងប្អូន​ទម្រាំ​យល់​ចង់​អស់​រលីង​ពាក្យ​មាន​ប្រយោជន៍ ប្រហែស​បាត់​ប្រយ័ត្ន​គង់៕

 

អត្ថបទទាក់ទង

Leave a Comment