សួស វី​ហ្សា ទម្លាយ​ប្រាប់​ពី​គន្លឹះ​ជោគជ័យ ​ក្រោយពី​មាន​បុគ្គល​មួយចំនួន​ធ្លាប់​មើលងាយមើលថោក

Spread the love

ភ្នំពេញ ​៖​ តារាចម្រៀង​ម្ចាស់​បទ វាសនា​បុប្ផា​ស្វាយរៀង កញ្ញា សួស វី​ហ្សា ពេលនេះ​កាន់តែ​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​និង​គាំទ្រ​ខ្លាំង​លើ​គំនិតល្អៗ​របស់​នាង​ដែល​តែងតែ​យកមក​បង្ហាញ​ដល់​មហាជន​ដើម្បី​ទុកជា​ការពិចារណា​ឬ​សម្រាប់​អនុវត្តន៍​តាម​ទ្រឹស្តី​ទាំងនោះ។

ជា​ក់ស្តែង​មុននេះ​បន្តិច​ តារា​ស្រី​កញ្ញា សួស វី​ហ្សា បាន​ទម្លាយ​ប្រាប់​ដល់​មហាជន​នូវ​គន្លឹះ​ជោគជ័យ​សម្រាប់​ដំណើរ​ជីវិត​ក៏ដូចជា​ការងារ​រកស៊ី​ជាដើម​។​ កញ្ញា សួស វី​ហ្សា បាន​រៀបរាប់​បែបនេះ​ថា ចេះ​ឈឺចាប់ ចេះ​ប្រកួតប្រជែង ថ្ងៃ​ណាមួយ​យើង​នឹង​ជោគជ័យ ហើយ​ជោគ​ជ័យ​នោះ​ដាច់ខាត​ត្រូវតែ​បានមក​ដោយ​សមត្ថភាព​ បានមក​ដោយ​ការ​ខំប្រឹង​បានមក​ដោយ​មិន​បំផ្លាញ​អ្នកណា។

តារាចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាសក​ញ្ញា សួស វី​ហ្សា បាន​បន្ថែមទៀតថា​ ត្រង់ចំណុច​នេះហើយ​ទើប​គេ​ហៅថា​ជោគ​ជ័យ​ពិតប្រាកដ​ ខ្ញុំ​មិនដែល​ភ្លេច​អ្នក​ដែល​ធ្លាប់​មានគុណ​ ហើយ​កាន់តែ​មិនដែល​ភ្លេច​អ្នក​ដែល​ធ្លាប់​មើលងាយមើលថោក​។ ខ្ញុំ​សន្យាថា​ខ្ញុំ​នឹង​យកឈ្នះ​អ្នក​ដោយ​ការ​ធ្វើ​ល្អ សាង​ល្អ រួមទាំង​ភាពជោគជ័យ​របស់ខ្ញុំ​តបស្នង​អោយ​អ្នកឃើញ​ខ្ញុំ​នឹង​អហោសិកម្ម​គ្រប់យ៉ាង​ដើម្បី​សេចក្តីសុខ​ផ្លូវចិត្ត​របស់ខ្ញុំ​។​

តាមរយៈ​នេះដែរ​គេ​សង្កេតឃើញ​មាន​មហាជន​ជាច្រើន​បានបង្ហាញ​ការគាំទ្រ​និង​លើកទឹកចិត្ត​ដល់​តារា​ស្រី​កញ្ញា សួស វី​ហ្សា ផងដែរ​។ ​តើ​មហាជន​យល់ឃើញ​យ៉ាងណាដែរ​ចំពោះ​ទស្សនៈ​របស់​ស្រី​ស្រស់ សួស វី​ហ្សា ប៉ុន្មាន​ឃ្លា​ខាងលើនេះ​?៕

Facebook Comments

អត្ថបទទាក់ទង