ភ្នំពេញ ៖ តារាចម្រៀងសំឡេងស្រទន់មានមន្តស្នេហ៍របស់ផលិតកម្មហង្សមាស និងជាគណៈកម្មការកម្មវិធីប្រឡងចម្រៀងផ្នែកកុមារលំដាប់ថ្នាក់ពិភពលោកកញ្ញា សួស វីហ្សា មុននេះបន្តិច បានប្រកាសទម្លាយជាសាធារណៈថា ខ្លួនមានគូសំណព្វចិត្ត និងថែមទាំងបានទិញកាដូរSupriseទៀតផង។
តារាស្រីកញ្ញា សួស វីហ្សា មិនត្រឹមតែប្រកាសថាខ្លួនមានម្ចាស់ចិត្តនោះទេ នាងថែមទាំងបានទម្លាយរូបភាពភ្ជាប់ជាមួយការសរសេរដោយបើកចំហថា នៅជាមួយគ្នាច្រើនឆ្នាំហើយ តែថ្ងៃនេះចង់Suprise ពាក្យក្នុងចិត្តខ្លះទៅកាន់សំណព្វចិត្តរបស់ខ្ញុំគឺBorey Make Up អរគុណបំផុតសម្រាប់ក្តីស្រលាញ់ដ៏ស្មោះត្រង់ដែលមានចំពោះខ្ញុំ:kissing_heart:។
ស្រីស្រស់កញ្ញា សួស វីហ្សា បាននិយាយថា អរគុណដែលតែងតែនៅក្បែរខ្ញុំ មើលថែរខ្ញុំ បារម្ភពីខ្ញុំ លើកទឹកចិត្តខ្ញុំ ជួយខ្ញុំគ្រប់ពេលវេលា ប្រៀបដូចខ្ញុំជាប្អូនស្រីបង្កើតសំខាន់អោយតែពេលវេលាណាខ្ញុំកាន់តែពិបាក គឺមានតែគាត់ម្នាក់ គឺគាត់កាន់តែមកកៀកខ្ញុំ មិនរត់ចោលខ្ញុំទេដូចពេលមួយនោះខ្ញុំចាំមិនភ្លេចទេ ពេលនោះយើងជិះនៅលើ កប៉ាល់ធំមួយនៅសម្រុទ្រ ហើយខ្ញុំរអិលធ្លាក់ទូរស័ព្ទពីដៃចូលក្នុងសមុទ្រ។
តារាចម្រៀងកញ្ញា សួស វីហ្សា បានបន្ថែមថា ពេលនោះគឺមានតែគាត់ម្នាក់គត់ ហ៊ានលោតពីលើកប៉ាល់ភ្លាមជ្រមុជទឹកទៅរាវរកទូរស័ព្ទខ្ញុំ ទាំងដែលគាត់មិនចេះហែលទឹកផង ហើយប្រឹងតោងឡើងស្រវេស្រវា មុតថ្ម ដាច់ដៃចេញឈាមឡើងល្ងាច ក៏គាត់ថាមិនអ្វី ហ៊ឹម។ រៀបរាប់មិនអស់ទេ សរុបមកចង់ប្រាប់ថា គាត់ជាមនុស្សល្អ ជាមិត្តល្អ ជាបងប្អូនល្អបំផុតសម្រាប់ខ្ញុំ គាត់ជាអ្នកMakeupផ្ទាល់ខ្លួនរបស់ខ្ញុំ បើបងប្អូនចង់ស្រស់ស្អាតអាចទាក់ទងគាត់បានគ្រប់កម្មវិធី៕