សួស វី​ហ្សា បញ្ចេញ​សារ​បំផុសស្មារតី​មហាជនមានន័យ​ចាក់​ដោត​ខ្លាំង !

Spread the love

​ភ្នំពេញ​៖​ តារាចម្រៀង​ស្រី​របស់​ផលិតកម្ម​ហង្ស​មាសក​ញ្ញា សួស វី​ហ្សា ស្រប​ពេលដែល​អាជីព​សិល្បៈ​របស់​នាង​បច្ចុប្បន្នកំពុង​តែមាន​ស​ន្ទុះ​ហក់​ឡើង​ស្រឺ​តៗ​ដូច​កាំជណ្តើរ​នោះ​ត្រូវបាន​ទស្សនិកជន​កត់សម្គាល់​ឃើញថា នាង​មិន​ត្រឹម​តែមាន​រូប​សម្រស់​ស្រស់ស្អាត​នោះទេ​ គឺ​តារា​ស្រី​រូបនេះ​ថែមទាំង​មាន​ភាព​ហ៊ឺហារ​ជាមួយ​ការប្រើប្រាស់​សម្ភារៈ​ថ្លៃៗ​ទៀតផង​។​

កញ្ញា សួស វី​ហ្សា ចាប់តាំងពី​ចូលប្រឡូក​លើ​វិថី​សិល្បៈ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​ នាង​បាន​កែប្រែ​ទាំងមុខ​មាត់ ភាព​ល្បីឈ្មោះ ​និង​ថែមទាំង​ប្រជែង​បាន​ទីផ្សា​រគាំទ្រ​ និង​មាន​ប្រជាប្រិយ​ភាពខ្លាំង​មិន​ចាញ់​តារាចម្រៀង​ប្រុស​-​ស្រី​របស់​ខ្មែរ​ឯទៀត​នោះឡើយ​។​ម្យ៉ាងទៀត​កញ្ញា សួស វី​ហ្សា បច្ចុប្បន្ន​ក៏​ក្តាប់បាន​ឱកាស​ក្លាយជា​គណៈកម្មការ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​ផ្នែក​កុមារ​នៅ​ហង្ស​មាស​ទៀតផង​។​

​ដោយឡែក​បើ​ចាប់អារម្មណ៍​មក​មើល​ការបញ្ចេញ​សារ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​កាល​ថ្មីៗ​ឯ​ណ្ណោះ​វិញ ​គឺ​ហាក់​មាន​អត្ថន័យ​បំផុស​ដល់​មហាជន​ទាក់ទង​នឹង​ខ្សែជីវិត​ប្រចាំថ្ងៃ​ឲ្យ​ចេះ​ធ្វើ​អ្វី​ដែលជា​ទំនុកចិត្ត​លើ​ខ្លួនឯង​។​ មិនតែប៉ុណ្ណោះ​នាង​ក៏​លើកឡើងថា​មនុស្ស​ម្នាក់ៗ​គឺ​មិន​ដូចគ្នា​នោះឡើយ​។​

តារាចម្រៀង​កញ្ញា សួស វី​ហ្សា បាន​រៀបរាប់ថា​ យើង​មិន​ដូច​គេ គេ​មិន​ដូច​យើង គេ​នៅ​កន្លែង​គេ យើង​នៅ​កន្លែង​យើង គេ​សុខ​បែប​គេ យើង​សុខ​បែប​យើង កុំ​យក​ខ្លួន​យើង​ទៅ​ប្រៀប​គេ កុំ​យក​គេ​មក​ប្រៀប​ខ្លួន​យើង វាសនា​មនុស្ស​មិន​ដូចគ្នា​ទេ ត្រូវ​ពេញចិត្ត​អ្វីដែល​យើង​កំពុងមាន ហើយ​ប្រឹងរក​បន្ថែម​អោយ​កាន់តែ​ប្រសើរ​។​ តើ​ប្រិយមិត្ត​យល់ឃើញ​យ៉ាងណាដែរ ?៕


Facebook Comments

អត្ថបទទាក់ទង