សួស វី​ហ្សា ​ចង់​ធ្វើ​រឿង​មួយ ​តែ​ត្រូវ​ពូ​ម៉ៅ ​បដិសេធ

Spread the love

​ភ្នំពេញ​ ៖ ​គូស្នេហ៍​អ្នកសិល្បៈ​ដូចគ្នា​គឺ​កញ្ញា​សួស វី​ហ្សា និង ថ​មមី ត្រូវបាន​មហាជន​បានដឹង​ច្បាស់​ហើយ​នូវ​សម្ព័ន្ធភាព​ស្នេហា​ដ៏​ផ្អែមល្ហែម​របស់​ពួកគេ​ទាំងពីរ ​ខណៈដែល​ចំណងស្នេហា​មួយ​នេះ​បានប្រកាស​បើកចំហ ​អំឡុងពេល​ជិត​១​មួយឆ្នាំ​មកនេះ​។​

ជាការ​កត់សម្គាល់​បន្ទាប់​ពី​ចំណងស្នេហា​របស់​តារាចម្រៀង​ស្រី​កញ្ញា​សួស វី​ហ្សា និង ថ​មមី ត្រូវបាន​ប្រកាស​ឲ្យ​មហាជន​និង​អ្នកសិល្បៈ​បានដឹង​ជា​សាធារណៈ​នោះ ​គិត​មកទល់​ពេលបច្ចុប្បន្ន​នេះ​សម្ព័ន្ធភាព​រវាង​ពួកគេ​ទាំង​គឺ​កាន់​តែមាន​ភាពស្និទ្ធស្នាល​និង​ផ្អែមល្ហែម​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​សម្តែង​ការគាំទ្រ​និង​លើកសរសើរ​ការ​រឹតចំណង​ស្នេហ៍​មួយ​នេះ​។​

ជាក់ស្តែង​ថ្មីៗ​នេះ​តារាចម្រៀង​កញ្ញា សួស វី​ហ្សា និង​លោក ថ​មមី បាន​ដឹក​ដៃ​គ្នា​ចេញទៅ​រឹតចំណង​ស្នេហា​និង​សាង​ភាព​ផ្អែមល្ហែម​នៅលើ​ដែល​កោះ​ភីភី​នៃ​ប្រទេស​គួរ​ឲ្យ​ច្រណែន​ផងដែរ​។​

កញ្ញា សួស វី​ហ្សា បាន​សរសេរ​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​ស​ន្លឹ​កម​កថា ​អរុណសួស្តី !​មកទៀត​ហើយ​កុំ​ធុញ​ណា៎ ព្រោះ​មិនទាន់​ទៅ​ខ្មែរ អញ្ចឹង​មិនទាន់​អស់​រូប​ទេ​នេះ​គឺ​រូបភាព​អនុស្សាវរីយ៍​នៅ​កោះ ភីភី​ប្រទេស​ថៃ​។​

តារា​ស្រី​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្តស្វាយរៀង​កញ្ញា សួស វី​ហ្សា បាន​បន្តទៀតថា ​តូចចិត្ត​ដែរ ធ្វើ​មិច​គេ​កា​ម៉ាប់ គេ​គ្មាន​វាសនា​បាន​ពាក់​ឈុត​ប៊ី​គី​នី​ដូច​នារី​ដទៃ​តែ ពូ​ម៉ៅ​(​ថ​មមី​)​យាយ​ថា​កុំ​សង្ឃឹម​ទោះជា​មិន​កា​ម៉ាប់​ក៏​មិនអោយ​ស្លៀក​ដែរ​ គេ​ហួងហែង​យើង​ធ្វើ​ដូច​យើង​នឹង​ស្រី​ស្អាត​គីឡូ​៤៥​ ​អញ្ចឹង​ហា៎​..៕​

Facebook Comments

អត្ថបទទាក់ទង