សេង សូ​ណា កាន់​តែ​​​​​ចង់បាន​ប្តី​និង​កូន​ ស្រប​ពេល​​​មាន​មតិ​រិះគន់​ជាច្រើន​លើ​ភាព​សិច​ស៊ី

Spread the love

ភ្នំពេញ​ ៖ ​តារា​ស្រី​ល្បីល្បាញ​ខាង​ស្លៀកពាក់​សិច​ស៊ី​បញ្ចេញ​សាច់​ទ្រូង ​និង​តំបន់​ពិសេស​នាង សេង សូ​ណា មុននេះ​បានប្រកាស​យ៉ាង​ភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន​ ខណៈ​នាង​ថា​ ចង់បាន​ប្តី​និង​កូន​។ ​ប៉ុន្តែ​យ៉ាងណាមិញ​កន្លងមក​ធ្លាប់​មានការ​បែកធ្លាយ​ដំណឹង​នាង​មានកូន​អត់​ប្តី​ប្ត​ង​រួចមកហើយ​អំឡុង​២​ឬ​៣​ឆ្នាំ​មុននេះ។

ការប្រកាស​របស់​តារា​សិច​ស៊ី​នាង សេង សូ​ណា កំពុងតែ​ក្លាយជា​ប្រធានបទ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​បុរសៗ​ ដែល​តែងតែ​បង្ហាញ​ពី​អារម្មណ៍​គ្រឺត​ខ្មាញ់​ចំពោះ​សម្រស់​ដើមទ្រូង​ស្រី​ស្រស់ សេង សូ​ណា ​ខណៈ​មាន​ខ្លះ​បាន​លើកឡើងថា​ អាចជា​ចេតនា​របស់​តារា​ស្រី​រូបនេះ​ដើម្បី​ស្វែងរក​ចំណាប់អារម្មណ៍​ពី​សំណាក់​បុរស​មានទ្រព្យ​ធន់។

​ផ្អែក​តាម​សំណេរ​ខ្លី​របស់​តារា​ស្រី​សិច​ស៊ី សេង សូ​ណា បាន​និយាយថា ​ចង់បាន​កូន តែ​មិនដឹងថា​ដើររក​ស្វាមី​នៅឯណា។ ត្រឹមតែ​សម្តី​មួយ​ឃ្លា​ដ៏​ខ្លី​ខាងលើនេះ ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​គិតថា សេង សូ​ណា កំពុង​បង្វែរ​ពី​ការរិះគន់​លើ​ភាព​សិច​ស៊ី​និង​មានកូន​មួយ​ម្តង​រួចមកហើយ ​ទៅជា​បុគ្គល​ដែលមាន​ភាព​ស្អាតស្អំ​វិញ​ម្តង៕

Facebook Comments

អត្ថបទទាក់ទង