ស៊ិន យូ​ប៊ី​ន ល្បី​មានកូន​ថៅកែ​ក្លឹប​ស្រឡាញ់

Spread the love

ភ្នំពេញ ​៖ ​តារា​សម្តែង​ស្រី​វ័យក្មេង​កញ្ញា ស៊ិន សូ​ប៊ី​ន ថ្មីៗ​នេះ​មានការ​បង្ហើប​ថា ​នាង​កំពុងមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​កូនប្រុស​ថៅកែ​ក្លឹប​ដ៏​ល្បី​ម្នាក់​នៅ​ទីក្រុង​ភ្នំពេញ។ ប៉ុន្តែ​ដំណឹង​នេះ​កន្លងមក​ត្រូវ​បាន​បិទបាំង​ពី​មហាជន។

ប្រភព​ពី​អ្នក​សិល្បៈ​ បាន​និយាយ​ថា​ កញ្ញា ស៊ិន យូ​ប៊ី​ន និង​បុរស​វ័យក្មេង​ម្នាក់​នោះ ​មិនមែន​ទើបតែ​ផ្តើម​ការ​ស្រឡាញ់​ជាមួយគ្នា​នោះឡើយ ​ពោលគឺ​មាន​រយៈពេល​ប្រមាណ​ជាង​១​ឆ្នាំ​មកហើយ​ខណៈ​ដែល​ពួកគេ​តែង​បិទបាំង​ការពិត​ក្នុង​ន័យ ​មិន​ចង់​ឲ្យ​ធ្លាក់​ប្រជាប្រិយភាព​ពី​ទីផ្សារ​សិល្បៈ​ផង​នោះ។

គេហទំព័រ​Kh stars កាលពី​ព្រលប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៨​នេះ​ មិនអាច​ស្វែងរក​ការ​បំភ្លឺ​ពី​សាមីខ្លួន​កញ្ញា ស៊ិន យូ​ប៊ី​ន បាន​នៅឡើយ​ទេ។ ដូច្នេះ​យើង​សង្ឃឹមថា​នឹងមាន​ការចេញ​មុខ​បញ្ជាក់ប្រាប់​ការពិត​នៅពេល​ក្រោយៗ៕

​​

Facebook Comments

អត្ថបទទាក់ទង