ស៊ីណា​វ៉ា​ត់​ត្រា ត្រូវបាន​ប្រភព​បង្ហើប​ពី​ដំណឹង​តៀម​ភ្ជាប់​ពាក្យ​ជាមួយ​គូស្នេហ៍​នៅ​បាត់ដំបង​នា​ខែឧសភា ខាងមុខ​

Spread the love

ភ្នំពេញ​៖ លោក ចាន់​ស៊ី ស៊ីណា​វ៉ា​ត់​ត្រា ដែលជា​តារា​សម្តែង​មានឱកាស​គ្រង់​បាន​តំណែង​សម្ដែង​ជា​តួឯក​ល្បី​បទ​”​អូន​ដឹង​”​របស់​តារាចម្រៀង ធា រ៉ានី នោះ​ថ្មីៗ​នេះ​ត្រូ​ប​បាន​ប្រភព​បង្ហើប​ឲ្យ​ដឹងថា​ពេលនេះ​លោក​កំពុង​ត្រៀម​ភ្ជាប់ពាក្យ​ជាមួយ​ម្ចាស់​ចិត្ត​នា​ខែឧសភា​ឆ្នាំ​២០១៩​ខាងមុខនេះ​ពោលគឺ​ក្រោយពេល​បុណ្យចូលឆ្នាំ​ខ្មែរ​រួច​។

ប្រភព​បាន​បន្តទៀតថា​អនាគត​ភរិយា​របស់​តារា​ប្រុស​កំសត់​ធ្លាប់មាន​ប្រវត្តិ​ជា​ក្មេង​ដើរ​លក់​នំ​តាម​ផ្សា​លោក ចាន់​ស៊ី ស៊ីណា​វ៉ា​ត់​ត្រា រូបនេះ​ត្រូវបាន​គេ​ដឹងថា​គឺជា​កូនក្រមុំ​អ្នកស្រុក​រួម​ខេត្ត​ដូចគ្នា​នៅ​បាត់ដំបង​។ ខណៈដែល​លោក​កំពុង​ត្រៀម​ក្លាយជា​គូ​ដណ្ដឹង​របស់​នារី​វ័យក្មេង​ក៏ពិតមែន​ប៉ុន្តែ​លោក ណា​វ៉ា​ត់​ត្រា មិនទាន់មាន​គម្រោង​កំណត់​ច្បាស់លាស់​ក្នុង​ការចូល​រោងការ​ឡើយ​។​

ដោយឡែក​បើតាម​ការបញ្ជាក់​ពី​លោក ណា​វ៉ា​ត់​ត្រា បាន​ប្រាប់​ឲ្យ​ដឹងថា​បាន​ខ្លួន​ពិត​ជាមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​សង្សារ​ជាច្រើន​ឆ្នាំ​មក​ហើយដោយ​ចំណងស្នេហា​នេះ​មាន​ក្រុមគ្រួសារ​ទាំងសងខាង​បានដឹង​ឭ​ទៀតផង​។​អ្វីដែល​លោក​ត្រៀម​ភ្ជាប់ពាក្យ​នៅពេលនេះ​គឺ​ដើម្បី​បំពេញ​បំណង​ម្ដាយ​ដែល​ចង់ឃើញ​លោក​និង​សង្សារ​ច្បាស់លាស់​ជាមួយគ្នា​ព្រោះ​ក្នុង​គ្រូ​សារ​លោក​ជា​កូនពៅ​តែ​ម្នាក់​គត់​ដែល​មិនទាន់​រៀបការ​ខណៈ​បងៗ​មាន​គ្រូ​សារ​អស់​ទៅហើយ​។​

តារា​ប្រុស​រូបនេះ​បាន​បន្តទៀតថា ចំពោះ​ការកំណត់​រឿង​ចូល​រោងការ​ពេលណា​នោះ​លោក​ណា​វ៉ា​ត់​ត្រា មិនទាន់​កំណត់​ដោយសារ​លោក​ចង់​មាន​មុខរបរ​អ្វីមួយ​ឲ្យ​ច្បាស់លាស់​ក្រៅពី​សិល្បៈ​សិន​ទើប​រៀបការ​តាម​ក្រោយ​។​ថ្វីត្បិតតែ​ពេលនេះ​ណា​វ៉ា​ត់​ត្រា​សារភាព​មាន​ម្ចាស់​ចិត្ត​ហើយ​មែន​តែ​អ្នក​សម្ដែង​ដែល​កំពុង​ឈានចូល​ប្រឡូក​រកស៊ី​វិស័យ​អចលនទ្រព្យ​នេះ​ថា​លោក​មាន​ជម្រើស​ស្នេហ៍​ច្រើន​ដែរ​ជាពិសេស​នារី​នៅ​បរទេស​ក៏​ធ្លាប់​ទាក់ទង​រាប់អាន​និង​ស្រលាញ់​ជា​សង្សារ​ហើយ​ថែមទាំង​ចង់​ធានា​ឲ្យ​ទៅ​រស់នៅ​បរទេស​ទៀតផង​។​

ជាមួយគ្នានេះ​លោក ចាន់​ស៊ី ស៊ីណា​វ៉ា​ត់​ត្រា បន្ថែមថា​ដោយ​ការស្រលាញ់​គឺ​លោក​មិនអាច​ចោល​សង្សារ​នៅ​ក្រុង​បាត់ដំបង​បានឡើយ​ព្រោះថា​ធ្លាប់មាន​ប្រវត្តិ​កម្សត់កម្ររ​ជាមួយគ្នា​ពិសេស​ស្នេហា​លោក​ត្រូវបាន​ចាស់ទុំ​ទាំងសងខាង​ដឹង​អស់​ទៅហើយ​ហេតុនេះ​ទើប​លោក​សម្រេចចិត្ត​ភ្ជាប់ពាក្យ​នៅក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នឹង​ត្រៀម​រៀបការ​នាពេល​វេលា​សម​ស្រប​ខាងមុខនេះ​៕​

Facebook Comments

អត្ថបទទាក់ទង