ស្គាល់​ហើយ​អត្តសញ្ញាណ​ ជនសង្ស័យ​បង្ក​ហិង្សា​គប់​ស្រា​បៀរ​លើ​កញ្ញា ទេព បូ​ព្រឹក្ស ខណៈ​អ្នកគាំទ្រ​ត្រៀម​ធ្វើបាតុកម្ម​រក​យុត្តិធម៌​ពី​ម្ចាស់​ហាង សមុទ្រ​

Spread the love

​ភ្នំពេញ​ ៖ ​ទីបំផុត​អត្តសញ្ញាណ​របស់​ជនបង្ក​ហិង្សា​ដែល​ត្រូវបាន​គេ​សង្ស័យ​ថា​ជា​កូន​ថៅកែ​ហាង សមុទ្រ ដែល​បាន​ប្រើ​ហិង្សា​យក​កំប៉ុង​ស្រា​បៀ​គប់​លើ​តារាចម្រៀង​ស្រី​កញ្ញា ទេព បូ​ព្រឹក្ស បង្ក​ការភ្ញាក់ផ្អើល​កក្រើក​ផ្ទៃ​ប្រទេស​នោះ ​ត្រូវបាន​គេ​ទម្លាយ​អត្តសញ្ញាណ​ហើយ។

បើតាម​ប្រភព​ដែល​ត្រូវបាន​បញ្ចេញ​រូបភាព​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​គឺ​បានបញ្ជាក់​ភ្ជាប់​ជាមួយ​រូបភាព​រប​ស់បុ​រស​ម្នាក់​ ដោយ​គេ​បាន​សរសេរ​អះអាងថា​ បុគ្គល​រូបនេះ​គឺជា​ជនសង្ស័យ​ដែល​ស្ថិតក្នុង​ហេតុការណ៍​គប់​កំប៉ុង​ស្រា​បៀរ​មកលើ​តារា​ស្រី​កញ្ញា ទេព បូ​ព្រឹក្ស កាលពី​យប់​ថ្ងៃទី​២៥ ខែធ្នូ ស្ថិតនៅ​ទីតាំង​ហាង សមុទ្រ។

​សូមជម្រាបថា​ តារាចម្រៀង​ស្រី​ពូកែ​ខាង​ក្បាច់​រាំ​កញ្ញា ទេព បូ​ព្រឹក្ស កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃទី​២៥ ​ខែធ្នូ​ឆ្នាំ​២០១៨​កន្លង​មក​នេះ ​បាន​រង​នូវ​ការប្រមាថ​មើលងាយ​កិត្តិយស​​ជា​ស្ត្រី​ខ្មែរ​ពី​សំណាក់​បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​និង​សង្ស័យ​ថា​ត្រូវជា​កូនប្រុស​របស់​ថៅកែ​ហាង​យីហោ សមុទ្រ ដែល​មាន​ទីតាំង​ស្ថិតនៅ​ជិត​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

បន្ទាប់​ពី​ការ​ប្រើ​ហិង្សា​​ ទៅលើ​តារា​ចម្រៀង​ហង្ស​មាស​កញ្ញា ពេ​ទ​បូ​ព្រឹក្ស ខណៈ​ពេល​កំពុង​ច្រៀង​លើ​ឆាក​តន្ត្រី​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាលយប់​នោះ​ បាននិងកំពុង​ក្លាយជា​រឿង ដ៏​រំជើបរំជួល​តាម​បណ្តាញ​ផ្សព្វផ្សាយ​នានា​ជាមួយ​ពាក្យ​និន្ទា​រិះគន់​យ៉ាងច្រើន​ក៏​បាននិងកំពុង​បាញ់ស្រោច​ខ្លាំង​ចំពោះ​ទង្វើ​​ដ៏​គឃ្លើន​បែបនេះ​។​

ទន្ទឹមគ្នានេះ​ក៏មាន​ការប្រកាស​ត្រៀម​ធ្វើ​កូដកម្ម​ទាមទារ​រក​យុត្តិធម៌​ជូន​កញ្ញា ទេព បូ​ព្រឹក្ស ពី​សំណាក់​អ្នកគាំទ្រ​នាង​ផងដែរ​។​ ខណៈដែល​សាមីខ្លួន​កញ្ញា ទេព បូ​ព្រឹក្ស បានប្រកាស​ដាច់​ណាត់​មិនមាន​ការសម្រុះសម្រួល​ណាមួយ​ជាមួយ​ភាគី​បង្ក​និង​ម្ចាស់​ហាង​នោះឡើយ​៕​

  

Facebook Comments

អត្ថបទទាក់ទង