ស្គាល់​អត្តសញ្ញាណ​ហើយ ! នារី​ជនជាតិ​ចិន​ដែល​ប្រើ​ថ្នាំ​ហួស​កម្រិត​រហូត​ប្រកាច់​ពេញផ្លូវ​នៅ​ព្រះសីហនុពិតជា​មានមុខមាត់​ស្អាត​ណាស់

Spread the love

​ព្រះសីហនុ​៖​ កាលពី​ថ្ងៃ​ម្សិលមិញ​មានការ​ចែកចាយ​វីដេអូ​បង្ហាញ​ពី​សកម្មភាព​របស់​នារី​ជនជាតិ​ម្នាក់​ ដែល​បាន​ប្រកាច់ និងស្រែកយំ​ពេញ​ផ្លូវ​សារ​ធារ​ណៈ​ដោយសារ​ការប្រើប្រាស់​សារធាតុ​ញៀត​មាន​លក្ខណៈ​លើ​សកម្រិត​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នាំគ្នា​ចោមរោម​មើល​។​

​ជាមួយគ្នា​នៃ​ការចែករំលែក​នោះដែរ​ក៏មាន​ការបញ្ជា​ក់ថា ​នារី​ដ៏​ស្រស់ស្អាត​ម្នាក់​នោះ​គឺជា​ជនជាតិ​ចិន​ដែល​បច្ចុប្បន្ន​កំពុងស្នាក់នៅ​ក្រុងព្រះសីហនុ។ ​ម្យ៉ាងទៀត​ការ​ប្រកាច់​នេះ​គឺ​បណ្តាលមកពី​ការប្រើប្រាស់​ថ្នាំញៀន​មាន​លក្ខណៈ​លើស​កម្រិន​ទើប​ធ្វើ​ឲ្យ​នារី​រូបនេះ​មាន​សភាព​ប្រកាច់​ផង និង​យំ​ផង​។​

​យ៉ាងណាមិញ​ថ្វីត្បិតតែ​មានការ​ចែករំលែក​វីដេអូ​ន​នោះ​មែន​ ប៉ុន្តែ​ពុំ​ត្រូវ​បានន​ណា​ម្នា​ក់បាន​ស្គាល់​ច្បាស់​ពីមុខ​មាត់​ពិត​ឬ​អត្តសញ្ញាណ​របស់​នារី​ជនជាតិ​ចិន​ម្នាក់​នោះឡើយ តែ​ថ្មីៗ​នេះ​ក៏​ស្រាប់តែ​មានការ​ទម្លាយ​រូបភាព​បន្ថែម​របស់​នារី​ម្នាក់​នោះ​ដែលមាន​អាយុ​នៅ​ក្មេង​ប្រហែល​ទើប​ជាង ​២០ ​ឆ្នាំ ​និង​មានមុខមាត់​ស្រស់ស្អាត​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀតផង​៕​

 

Facebook Comments

អត្ថបទទាក់ទង