ស្ដាប់​ អាយ៉ៃ​ឆ្លើយឆ្លង ​រវាង​សាឡា​ត់ ស្រឡាង​ និង​អតីត​ភរិយា​​ម្ចាស់​ផលិតកម្ម​LD

Spread the love

ភ្នំពេញ ​៖​ តារា​សម្ដែង​ស្រី​កញ្ញា សាឡា​ត់ ស្រី​ឡាង នា​រសៀល​នេះ​ បាន​ទម្លាយ​​​ពាក្យ​បណ្ដឹង​លើ​អតីត​ភរិយា​ម្ចាស់​ផលិតកម្ម​LD​ ក្រោយ​ពេល​ដែល​នារី​រូប​នេះ​ បកអាក្រាត​គ្មាន​សល់​នូវ​ទង្វើ​​លួចលាក់​មាន​ស្នេហា​ផិតក្បត់​ជាមួយ​លោក​លៀក លីដា មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ។ ក្នុង​បណ្តឹង​នោះ សាឡា​ត់ ស្រី​ឡាង ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ។

បើ​ផ្អែក​តាម​ពាក្យបណ្ដឹង​របស់​កញ្ញា សាឡា​ត់ ស្រី​ឡាង បញ្ជាក់ថា​ នាង​សុំ​ធ្វើ​ការប្ដឹង​លើ​បុគ្គល​ឈ្មោះ Soth Panhchaka​ចំពោះ​សម្ដី​គំរាម​ជេរប្រមាថ​និង​ការ​ផុស​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែលមាន​គណនី​ឈ្មោះ Panhchaka June កាលពី​ថ្ងៃទី​១១ និង ១២ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លងទៅ​។​ដែល​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​កិត្តិយស​និង​អាជីព​សម្តែង​ក្នុង​សិល្បៈ​។​

នៅក្នុង​ពាក្យបណ្ដឹង​របស់​សាឡា​ត់ ស្រឡាង​ដដែល​នោះ​ នាង​បានសម្រេច​ទាមទារ​នូវ​សំណង​ជំងឺ​ចិត្ត​ចំនួន​៣​ចំណុច​៖១-​ធ្វើការ​ចោទប្រកាន់​និង​ផ្ដន្ទាទោស​លើ​ឈ្មោះ Soth Panhchaka តាម​មាត្រា ២៣១ មាត្រា​៣០៥ និង មាត្រា​ដទៃទៀត​តាម​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ២-​ទាមទារ​ឲ្យ​ឈ្មោះ Soth Panhchaka សងជំងឺចិត្ត គិត​ជា​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​និង​៣-​ទាមទារ​ឲ្យ​ឈ្មោះ Soth Panhchaka លុប​ផុស​ទាំងឡាយណា​ដែល​បាន​ផុស​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​នាង​ខ្ញុំ​ព្រមទាំង​ធ្វើការ​សូមទោស​ជា​សាធារណៈ។

ផ្អែក​តាម​ការ​បង្ហោះ ភ្ជាប់​ជាមួយ​ពាក្យបណ្ដឹង​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ កញ្ញា សាឡា​ត់ ស្រី​ឡាង បាន​លើកឡើងថា តាមពិត​បើតាម​ចរិត​របស់ខ្ញុំ គឺ​ខ្ញុំ​ត្រូវ​តបត​តាំងពី​ដំបូង​ម្ល៉េះ​តែ​ក្រោយពី​ពិភាក្សាគ្នា​ជាមួយ បង គឹម​សួរ ធ្វើ​ឲ្យ​ខ្ញុំ​គិត​យល់ថា ការតបត​មិនមែនជា​ដំណោះស្រាយ​មួយ​ដ៏​ល្អ​ទេ ដោយសារតែ​អ្នក​ដែល​ចូលរួម​វិភាគ និង​កាត់ក្តី​ទាំងនោះ​មិនមែនជា​តុលាការ​ដ៏​សុក្រឹត​នោះទេ តែ​វា​ប្រៀបដូចជា​យក​កេរ​ខ្មាស​របស់​ខ្លួនឯង មក​ដាក់តាំង​បង្ហាញ​ជា​សាធារណៈ ដើម្បី​ឲ្យ​ប្រជាជន​បានឃើញ​តែប៉ុណ្ណោះ។

ជាមួយគ្នានេះ​កញ្ញា សាឡា​ត់ ស្រី​ឡាង​ក៏​ធ្វើការ​បង្ហោះ​ភ្ជាប់​នៅលើ​ពាក្យបណ្ដឹង​របស់ខ្លួន​ថា​តាមពិត​បើតាម​ចរិត​របស់ខ្ញុំ​គឺ​ខ្ញុំ​ត្រូវ​តបត​តាំងពី​ដំបូង​ម្ល៉េះ​តែ​ក្រោយពី​ពិភាក្សាគ្នា​ជាមួយ​បង គឹម​សួរ ធ្វើ​ឲ្យ​ខ្ញុំ​គិត​យល់ថា ការតបត​មិនមែនជា​ដំណោះស្រាយ​មួយ​ដ៏​ល្អ​ទេ​ដោយសារតែ​អ្នក​ដែល​ចូលរួម​វិភាគ​និង​កាត់ក្តី​ទាំងនោះ​មិនមែនជា​តុលាការ​ដ៏​សុក្រឹត​នោះទេ​តែ​វា​ប្រៀបដូចជា​យក​កេរ​ខ្មាស​របស់​ខ្លួនឯង​មក​ដាក់តាំង​បង្ហាញ​ជា​សាធារណៈ ដើម្បី​ឲ្យ​ប្រជាជន​បានឃើញ​តែប៉ុណ្ណោះ។

តារា​ស្រី​ដែល​កំពុង​រង​អាស្រូវ​អាម៉ាស់​កញ្ញា សាឡា​ត់ ស្រី​ឡាង បន្តទៀតថា​ដូចនេះ​ខ្ញុំ​សូម​ពឹង​ផ្អែកលើ​ផ្នែក​ច្បាប់ ដើម្បី​ជួយ​រក​ដំណោះស្រាយ​មួយ​ដ៏​ល្អ​សម្រាប់​ពួកយើង។ ខ្ញុំ​នឹង​ពិចារណា​ដក​ពាក្យបណ្ដឹង​នេះ​វិញ​នៅពេលដែល​បង​ឈប់​បន្ត​បំភ្លៃ​បរិហារកេរ្តិ៍​ខ្ញុំ​ដោយ​មិនមាន​ភស្តុតាង​ជាក់លាក់​បែបនេះ​ទៀត។ នេះ​មិនមែនជា​ការព្រមាន​ទេ​តែ​វា​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​រក​ផ្លូវ​ចេញ​មួយ​ដ៏​សន្តិវិធី។ ភ្លើង​កំពុងតែ​ឆាបឆេះ​សូម​ឈប់​បន្ត​ចាក់​សាំង​លើ​ភ្លើង​ទៀត​ទៅ​។​សូម​ឈប់​បន្ត​រំខាន​ជីវិត​រស់នៅ និង​ជីវិត​សិល្បៈ​របស់ខ្ញុំ​ត​ទៀត​ទៅ។

ស្រប​ពេលដែល​មានការ​ប្រកាស​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ពី​សំណាក់​កញ្ញា​សាឡា​ត់ ស្រី​ឡាង ខាងលើ​នេះដែរ ភ្លាមៗ​នោះ​ត្រូវបាន​ស្ត្រី​ម្ចាស់​អា​ខោ​ន​ឈ្មោះ Panhchaka June បាន​ចេញមុខ​លើកឡើង​ដូច្នេះ​ថា​អូន​រវល់​លក់​ផ្កា​រកស៊ី​សិន​សន្សំ​លុយ​សងវា​១០០​ដុល្លារ ខំ​ជេរ​វា​ឲ្យ​វា​ខ្មាស​គេ​ប៉ិន​នឹង​ហើយ សម្បត្តិ​ហែង​យក​ពី​អតីត​ប្តី​អញ​បាន​ផ្ទះ បាន​លុយ បាន​ឡាន​ហើយ​អត់​ស្កប់ មក​ទារ​អញ​១០​ម៉ឺន​ដុល្លារ​ទៀត។

ប្រភព​ដដែល​នេះ​បាន​បន្ថែមថា​ ចង់យក​ទាំ​ង​ប្តី​ហើយ​យក​ទាំង​លុយ​អូន​ទៀត​មី​នឹង​ចង់​ឲ្យ​ប្រវត្តិសាស្ត្រ​រឿង​សហាយ​ប្តឹង​អតីត​ប្រពន្ធ​បាន​ទៅលើ​វា​គេ​ចងចាំ​វា​អត់​ភ្លេច​ហើយ​មើលទៅ ? ឥឡូវ ទើប​លក់បាន​៧០០០​ដុល្លារ​ខ្វះ​ច្រើនណាស​ស់​ទម្រាំ​បាន​១០​ម៉ឺន​ហាស​វើ​យ​។​

សូមបញ្ជាក់​ថា ​រយៈពេល​២​ឬ​៣​ថ្ងៃនេះ​គឺ​បាន​ផ្ទុះ​រឿងអាស្រូវ​ដ៏​រសើប​បង្ក​ការភ្ញាក់ផ្អើល ក្រោយ​ពេលដែល​អតីត​ភរិយា​របស់​ថៅកែ​ផលិតកម្ម​LD លោក លៀក លីដា គឺ​អ្នកនាង Soth Panhchaka បានធ្វើ​ការទម្លាយ​បន្តបន្ទាប់​អំពី​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​អាម៉ាស់​លើ​ករណី​ទំនាក់ទំនង​ស្នេហា ការ​លួចលាក់​សហាយស្មន់​និង​សម្ពន្ធភាព​ផិតក្បត់​រវាង​តារា​ស្រី​កញ្ញា​សាឡា​ត់ ស្រី​ឡាង​និង លោក លៀក លីដា ធ្វើ​ឲ្យ​រញ្ជួយ​ពី​ភព​សិល្បៈ​និង​មហាជន​ស្ទើរ​មួយ​ចំហៀង​ប្រទេស៕








Facebook Comments

អត្ថបទទាក់ទង