ស្តាប់ការរៀបរាប់របស់បុរសពិការមានកាយសម្បទាមិនគ្រប់គ្រាន់ម្នាក់នេះហើយស្ទើរស្រក់ទឹកភ្នែក (មានវីឌីអូ)

Spread the love

ភ្នំពេញ៖ថ្វីត្បិតែមានឈ្មោះជាមនុស្សកើតមករស់នៅលើផែកដីនិងជាតិសាសន៍ខ្មែរតែមួយដូចគ្នាក៏ពិតមែនប៉ុន្តែជាច្បាប់របស់ធម្មជាតិគឺមិនអាចកំណត់បាននោះទេនូវភាពខុសគ្មារវាងកាយសម្បទានិងជីវិតរស់នៅប្រចាំថ្ងៃរបស់បុគ្គលគ្រប់រូបនីមួយៗ។ដូច្នេះហើយពេលខ្លះសូមកុំឲ្យមើលរំលងនូវការសាងអំពើររបស់ខ្លួនឲ្យសោះ។

តួយ៉ាងថ្ងៃនេះគេហទំព័រកម្សាន្ត Kh Stars សូមលើកយកពីជីវិតតស៊ូរបស់បុរសកំសត់ម្នាក់ដែលកំពុងត្រូវបានចែករំលែកភ្ជាប់និងការអាណិតអាស៊ូនខណៈដែលរូបគាត់ទោះបីជាមានកាយសម្បទាមិនគ្រប់លក្ខណៈដូចមនុស្សដទៃតែអាចប្រើការតស៊ូក្នុងជីវិតដើម្បីចិញ្ចឹមក្រពះប្រសើរជាងបុគ្គលមួយចំនួនដែលមានរូបរាងល្អស្អាតបាតតែបែរជាប្រព្រឹត្តទង្វើរដែលសង្គមសង្អប់ខ្ពើម។

ជាក់ស្តែងនៅលើបណ្តាញសង្គមមានការបង្ហោះចែករំលែកភ្ជាប់ជាមួយរូបភាពនិងវីដេអូរៀបរាប់របស់បុរសរូបនោះថាសូមសរសើរចំពោះគាត់ទោះបីកាយសម្បទាមិនគ្រប់គ្រាន់ដូចគេហើយការនិយាយក៏ពិបាកស្តាប់ប៉ុន្តែគាត់មានការតស៊ូណាស់វាខុសពីមនុស្សមួយចំនួនមានដៃជើងល្អៗគ្រប់គ្រាន់បែរជាធ្វើជានាក់សុំទាន់ហើយខ្លៈទៀតធ្វើជាចោរឆក់ចោរប្លន់វាពិតជាអន់ជាងគាត់ពេកហើយ…។

គេហទំព័រ Kh Stars សូមមិនធ្វើការសរសេរឬអត្ថាធិបាយអ្វីឲ្យលើសពីនេះទៀតទេដូច្នេះសូមបង្វែរអារម្មណ៍ប្រិយមិត្តមកទស្សនានូវវីដេអូដែលបុរសពិការម្នាក់នោះរៀបរាប់ពីជីវិតតស៊ូរបស់គាត់ដូចខាងក្រោមនេះ៖ ៕

Facebook Comments

អត្ថបទទាក់ទង