ស្តាប់​នាយ ពែ​កមី និយាយ​រឿង ទេព បូ​ព្រឹក្ស ភ្ជាប់​ជាមួយ​តារា​ចម្រៀង​ស្រី​មួយចំនួនទៀត

Spread the love

​ភ្នំពេញ ​៖ ជាការ​ពិត​ករណី​របស់​តារា​ចម្រៀង​ស្រី​កញ្ញា ទេព បូ​ព្រឹក្ស ដែល​ត្រូវបាន​កូនប្រុស​ម្ចាស់​ហាង សមុទ្រ​ យក​កំប៉ុង​ស្រា​បៀរ​គប់ ​អំឡុង​ពេល​កំពុង​ច្រៀង​លើ​ឆាក​តន្ត្រី​រហូតមកទល់​ថ្ងៃនេះ​នៅ​តែក្លាយជា​ប្រជា​ប្រធានបទ​ក្តៅ​ភ្ជាប់​ជាមួយ​ការ​ថ្កោលទោស​យ៉ាងខ្លាំង​លើ​ម្ចាស់​ហាង​និង​ជនបង្ក​សម្រាប់​មហាជន​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​និង​អ្នកសិល្បៈ​ទូទាំងប្រទេស។

មិន​ខុសគ្នា​ពី​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​វិស័យ​សិល្បៈ​និង​អ្នក​រួម​អាជីព​សិល្បៈ​ទូទាំងប្រទេស​នោះទេ​តារា​កំប្លែង​នាយ ពែ​កមី ភ្លាមៗ​នោះ​ ក៏បាន​បញ្ចេញ​អារម្មណ៍​ឈឺចាប់​ជាមួយ​សាមីខ្លួន​កញ្ញា ទេព បូ​ព្រឹក្ស ផងដែរ ​ព្រោះតែ​តារា​ខ្មែរ​ត្រូវ​បានការ​មើលងាយ​ជាន់ឈ្លី​កិត្តិយស​ពី​សំណាក់​បុគ្គល​មានអំណាច​និង​ទឹក​លុយ​ជាដើម​។​

ជាក់ស្តែង​កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ​បន្តិច​តារា​កំប្លែង​នាយ ពែ​កមី បានធ្វើការ​Live​វីដេអូ​រិះគន់​និង​មិន​ពេញ​ចិត្ត​លើ​ទង្វើ​ម្ចាស់​ហាង​យីហោ សមុទ្រ និង ​បុរស​ម្នាក់​សង្ស័យ​ជា​កូនប្រុសថៅកែហាង ​ដែល​បាន​ប្រព្រឹត្តិ​ទង្វើ​មិន​គប្បី​លើក​ញ្ញា ទេព បូ​ព្រឹក្ស ដូចគ្នា​ទៅនឹង​អ្នកសិល្បៈ​និង​មហាជន​ឯទៀត​ផងដែរ។ ម្យ៉ាងទៀត​ឆ្លៀត​ក្នុងឱកាស​នោះដែរ​នាយ ពែ​កមី ក៏បាន​ទាញ​ភ្ជាប់​រឿងរ៉ាវ​របស់​កញ្ញា ទេព បូ​ព្រឹក្ស ទៅនឹង​អ្នកសិល្បៈ​ស្រី​ដទៃទៀត​ដែល​ធ្លាប់​ឆ្លងកាត់​ការប្រមាថ​មើលងាយ​ពី​សំណាក់​បុគ្គល​គ្មាន​សីលធម៌​បែបនេះ​ផង​ដែរ។

នាយ ពែ​កមី បាន​បញ្ជាក់​ថា ​ករណី​នេះ ​ពុំ​មែន​ ទើបតែ​កើតមាន​លើ​តារា​ស្រី​ល្បីឈ្មោះ​កញ្ញា ទេព បូ​ព្រឹក្ស​ម្នាក់​នោះទេ​ពោលគឺ​កន្លងមក​មាន​តារា​ខ្មែរ​ទាំង​ល្បី​និង​មិនសូវ​ល្បី​ជាច្រើន​មក​ហើយ​បាន​ជួប​បញ្ហា​បែប​នេះ​ហើយ​រាល់​ទង្វើ​ទាំងនោះ​សុទ្ធសឹងតែ​ការប្រមាថ​ខ្លាំង​ដល់​កិត្តិយស​របស់​តារា​ចម្រៀង​ក្នុងនាម​ជា​ស្ត្រី​ខ្មែរ​ថ្លៃថ្នូរ។

សូម​បង្វែរ​អារម្មណ៍​របស់​ប្រិយមិត្ត​មក​ទស្សនាការ​Live​វីដេអូ​រៀបរាប់​លម្អិត​របស់​តារា​កំប្លែង​នាយ ពែ​កមី ខាងក្រោម​នេះ​ទាំងអស់គ្នា​ថា ​តើ​យល់ឃើញ​យ៉ាងណាដែរ​?៕​


Facebook Comments

អត្ថបទទាក់ទង