ស្តាប់​នារី​ស្រស់ស្អាត​ម្នាក់​រៀបរាប់​ដែល​ចាញ់បោក​ត្រូវគេ​យកទៅលក់​នៅ​ប្រទេស​ចិន​និង​ស្វែង​ការអន្តរាគមន៍ (មានវីដេអូ​)​

Spread the love

ភ្នំពេញ​៖ មានការ​ចែករំលែក​និង​ភ្ជាប់​ជាមួយ​ការអាណិតអាសូរ​ខ្លាំង​ចំពោះ​នារី​វ័យក្មេង​ស្រស់ស្អាត​ម្នាក់​ដែល​ត្រូវ​ចាញ់បោក​គេ​យកទៅលក់​នៅ​ប្រទេស​ចិន​ខណៈដែល​រូបនាង​បានប្រកាស​ស្វែងរក​ការជួយ​អន្តរាគមន៍​ពី​សំណាក់​មន្ត្រី​ស្ថានទូត​ខ្មែរ​និង​រដ្ឋាភិបាល​ផងដែរ​។

​បើ​ស្តាប់​តាម​ការរៀបរាប់​របស់​ក្មេងស្រី​រូបនោះ​បាន​និយាយថា​រូបគេ​មាន​អាយុ​១៥​ឆ្នាំមាន​ស្រុកកំណើត​នៅ​ខេត្តក្រចេះ​ហើយ​ត្រូវបាន​មេខ្យល​នាំទៅ​លក់​នៅ​ប្រទេស​ចិន​ដោយ​ដំបូង​ឡើយ​ថា​នាំទៅ​បម្រើ​ការងារ​នៅ​ទីនោះ​។​ប៉ុន្តែ​ក្រោយមក​បែរជា​ត្រូវគេ​យកទៅលក់​ឲ្យ​ធ្វើជា​ប្រពន្ធ​របស់​បុរស​ជនជាតិ​ចិន​ទៅវិញ​។​

តាម​វីដេអូ​របស់​ក្មេងស្រី​រូបនេះ​បានបញ្ជាក់​ទៀតថា​ខ្លួន​មានឈ្មោះ រ៉ា​ឌី​ណា ហើយ​ព្រោះតែ​គ្រួសារ​ជួប​ភាពខ្វះខាត​និង​ចង់​រកលុយ​ជួយ​ដល់​ឪពុកម្តាយ​ក៏បាន​សម្រេចចិត្ត​ទៅធ្វើ​ការ​នៅ​ប្រទេស​ចិត្ត​តាមរយៈ​មេខ្យល​ដោយ​ខុសច្បាប់ ។ ម្យ៉ាងទៀត​គ្រា​ដែល​ខ្លួន​ចេញដំណើរ​ទៅ​ចិន​គឺធ្វើឡើង​តាម​ប្រទេស​វៀតណាម​ឆ្លងកាត់​ព្រៃភ្នំ​យ៉ាង​លំបាក មិនតែប៉ុណ្ណោះ​ពេលទៅដល់​ក៏ត្រូវ​គេ​ប​ង្វំ​ឲ្យ​យកប្តី​ជនជាតិ​ចិន ខណៈដែល​បុរស​រូបនេះ​បាន​ហួងហែង​រាល់​សកម្មភាព​ទាំងអស់​។

​ប្រភព​បាន​បន្តថា​នាង​មិន​ចង់បាន​អ្វី​នោះគេ​ពោលគឺ​តាមរយៈ​វីដេអូ​ន​នេះ​គ្រាន់តែ​សូម​នូវ​ការជួយ​ង​សង្គ្រោះ​ពី​សំណាក់​មន្ត្រី​ពាក់ព័ន្ធ​តែប៉ុណ្ណោះ​។​សូម​ទស្សនា​ការរៀប​រាប់រប​ស់​នារី​រងគ្រោះ​ខាងក្រោម​នេះ​៖៕​

Facebook Comments

អត្ថបទទាក់ទង