ស្តាប់​ស្ត្រី​ម្នាក់​ រៀបរាប់​ពី​វិបត្តិ​ផ្លូវចិត្ត​ ក្រោយ​បែកបាក់​ជាមួយ​ស្វាមី​ ស្ទើរ​ទប់ទឹក​ភ្នែក​មិនបាន !

Spread the love

​ភ្នំពេញ ​៖ ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថ្មីៗ​នេះ​ មានការ​ចែករំលែក​យ៉ាង​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍ ​បន្ទាប់ពី​មាន​ស្ត្រី​ម្នាក់​បង្ហោះ​រៀបរាប់​ពី​វិបត្តិ​ផ្លូវចិត្ត​ស្របពេល​ដែល​ពោល​ពាក្យ​ដ៏​កំសត់​ក្រោយពេល​បែកបាក់​ស្នេហា​ជាមួយ​ស្វាមី​។​

បើតាម​ការរៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​១​សន្លឹក​បែបនេះ​ថា ម៉ាក់​ប្រាប់ថា បើ​បែក​គ្នា​ទៅហើយ ទោះបី​គេ​ធ្លាប់ធ្វើ​មិនល្អ​ដាក់​យើង ​ឬ​គេ​មាន​ថ្មី​ក៏​ស្រេច​តែ​គេ​ទៅ​ចុះ ​យ៉ាងហោចណាស់​ពេល​នៅ​ស្រលាញ់គ្នា​យើង​ក៏​ធ្លាប់មាន​ក្ដី​សុខ​ជាមួយគ្នា​ដែរ​មែន​អត់​? កុំ​ខឹង កុំ​ចងកម្ម​ចងពៀរ​គ្នា​អី កុំ​ផ្លែផ្កា កុំ​ធ្វើ​អ្វី​មិនល្អ​ដាក់​គេ អ្វីដែល​ចប់​ហើយ ឲ្យ​វាច​ប់​ទៅ​ចុះ​។ គ្មាន​អ្នកណា​ខុស​គ្មាន​អ្នកណា​ត្រូវ​ទេ មានតែ​រឿង​មាន​និស្ស័យ និង​អត់​និស្ស័យ​។​

ម្ចាស់​Account Facebook ឈ្មោះ Naritica Jing ដដែល​នេះ​បាន​និយាយទៀតថា បើ​ស្រលាញ់​អ្នកណា​ហើយ គួរ​ធ្វើ​ល្អជា​មួយ​គេ​ឲ្យ​បាន​ច្រើន​បើ​យើង​ធ្វើ​ល្អ​ហើយ ទោះ​គេ​ធ្វើ​ល្អ​ដាក់​យើង​វិញ​ឬ​អត់ នោះ​ជា​រឿង​របស់គេ​។ បើ​ដាក់ចិត្ត​ស្រលាញ់​អ្នកណា​លើក​ក្រោយ ត្រូវ​បន្តធ្វើ​ល្អជា​មួយ​គេ​ដដែល ហើយ​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​កំហុស​ចាស់​កើតឡើង​ម្ដងទៀត​។

មនុស្ស​ល្អ គេ​គ្មាន​ថ្ងៃ​ភ្លេច​ឡើយ នៅ​ថ្ងៃ​ណាមួយ​គេ​នឹង​សោកស្ដាយ និង​នឹកឃើញ​អំពើ​ល្អ​របស់​យើង​។​នេះ​ជាស​ម្តី​បន្ថែម​របស់​ស្ត្រី​ម្ចាស់ Account Facebook ឈ្មោះ Naritica Jing ។​តើ​ប្រិយមិត្ត​យល់ឃើញ​យ៉ាងណាដែរ​ចំពោះ​ការលើកឡើង​នេះ​?៕​

Facebook Comments

អត្ថបទទាក់ទង