ស្ថានភាព​នាយ សាន ម៉ៅ កាន់តែ​ព្រួយបារម្ភ​ ខណៈ​ក្រុមគ្រួសារ​បញ្ជូនទៅ​ថៃ​

Spread the love

​ភ្នំពេញ ​៖​ ជាថ្មី​ម្តងទៀត​តារា​កំប្លែង​នាយ សាន ម៉ៅ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​រពេទ្យ​កាល់ម៉ែត​ ខណៈដែល​ជំងឺ​បានធ្វើ​ទុក្ខ​ជាថ្មី​បង្ក​ការព្រួយបារម្ភ​ចំពោះ​ទស្សនិកជន​និង​អ្នកគាំទ្រ​។​

បើតាម​ការបញ្ជា​ក់​រប​ស់​អ្នកគាំទ្រ​បាន​លើកឡើងថា ​ដោយសារ​តែ​ស្ថានភាព​ធ្វើទុក្ខ​ជាថ្មី​នោះ​នាយ សាន ម៉ៅ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ចូល​សង្គ្រោះបន្ទាន់​នៅ​មន្ទី​រពេទ្យ​កាល់ម៉ែត​។ ​ខណៈដែល​ថ្ងៃនេះ​ក៏ត្រូវ​បាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​ប្រទេស​ថៃ​ផង​នោះ​។​



បើតាម​ការបញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះ​តេជគុណ អ៊ឹម ជីវ៉ា បាន​រៀបរាប់ថា ​អាណិត​តារា​កំប្លែង​នាយ សាន ម៉ៅ ណាស់​ល្ងាច​នេះ​អាត្មាភាព អ៊ឹម ជីវ៉ា និង ព្រះព្រហ្ម​វិជ្ជា នី សុវណ្ណ​មុនី​រ៉េត មេ​កុដិ​លេខ​២៤ វត្ត​នាគ​វ័​ន្ត បាន​នាំយក​បច្ច័យ​មក​ជូន​និង​មក​សួ​សុខទុក្ខ​តារា​កំប្លែង​លោក ធូ ចំ​រ៉ុង ហៅ​នាយ សាន ម៉ៅ ដែល​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទី​រពេទ្យ​កាល់ម៉ែត​។​

ហើយ​ថ្ងៃ​ព្រឹកស្អែក​(០៥ មករា ឆ្នាំ​២០១៨)​គ្រួសារ​នាយ សាន ម៉ៅ និង​ដឹក​នាយ សាន ម៉ៅ ទៅ​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ​នៅ​ខេត្ត​អូ​បុ​ន​ប្រទេស​ថៃ​ហើយ សូម​បុណ្យ​កុសល​ទាំងឡាយ​ជូន​ដល់​នាយ​សាន​ម៉ៅ​អោយ​រួច​ផុតពី​គ្រោះ​ជំងឺ​នេះ​ផង​។​នេះ​បើតាម​ការលើកឡើង​រប​ស់​ព្រះ​តេជគុណ អ៊ឹម វ៉ា៕​

 

Facebook Comments

អត្ថបទទាក់ទង