ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ នាំយក​ថវិកា​​ជាង​១​ពាន់​ដុល្លារ​ជួយ​ដល់​ម្តាយ​តារា​សម្ដែង​ភេទ​ទី​៣ អ៊ុក ដា​រ៉េត កំពុងមាន​ជំងឺ​

Spread the love

ភ្នំពេញ​ ៖​ ដោយ​​មាន​ក្ដី​​​​​អាណិតអាសូរ ​និង​​មើល​ឃើញ​ពី​ភាព​ខ្វះ​ខាត​ខ្លាំង​​របស់​តារា​សម្តែង​ភេទ​ទី​៣​អ៊ុក ដា​រ៉េត ដែល​អ្នក​ម្តាយ​កំពុង​ធ្លាក់ខ្លួន​ឈឺ​ស្ថិតក្នុង​ដំណាក់កាល​ចុងក្រោយ​នោះ ​លោក ផាត់ ដា​រ៉ា​រ័ត្ន ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ បាន​នាំយក​ថវិកា​សប្បុរស​ជន​និង​អ្នក​សិល្បៈ​មួយចំនួន​ទៅ​ឧបត្ថម្ភ​ជួយ​ដល់​ម្តាយ​តារា​ភេទ​ទី​៣​កញ្ញា អ៊ុក ដា​រ៉េត​។

លោក ផាត់ ដា​រ៉ា​រ័ត្ន បាន​បញ្ជាក់ថា​ កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​ខ្ញុំ​បាន​ប្រគល់ជូន​រួចហើយ ថវិកា​ចំនួន​១០៦២,៥​ដុល្លារ​ដែល​ខ្ញុំ​ជា​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា បានធ្វើការ​រៃ​អង្គាស ជូន​ដល់​តារា​សម្ដែង​ភេទ​ទី​៣​កញ្ញា អ៊ុក ដា​រ៉េត ដែលមាន​ម្ដាយ​កើត​ជំងឺ​មហារីកក្រពះ​ដល់​ដំណាក់កាល​ចុងក្រោយ នៅក្នុង​បន្ទប់​ជួល​តូចចង្អៀត​យ៉ាង​លំបាក​។​

លោក​ បានប្រកាស​អំពាវ​នាវ​បន្ថែមទៀតថា​ ប្រសិនបើ​មហាជន​ឬ​មិត្តភក្តិ​សល្បៈ​រួម​អាជីព​ចង់​ចូលរួម​ជួយឧបត្ថម្ភ​អាច​ទំនាក់ទំនង​ផ្ដល់​ជំនួយ​តាមរយៈ​លេខ​ទូរស័ព្ទ​៖ ០៧០ ២៧ ៨៥ ៨៥។

សូមជម្រាប​ថា ​ម្តាយ​របស់​តារា​សម្ដែង អ៊ុក ដា​រ៉េត បាន​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​កើត​ជំងឺ​មហារីក​ក្រពះ​ដំណាក់កាល​ចុងក្រោយ​និង​កំពុង​រស់នៅ​ក្នុង​បន្ទប់​ជួល​តូចចង្អៀត៕

Facebook Comments

អត្ថបទទាក់ទង