ស្ទើរតែ​មិន​ជឿ!​ តារា​ពូកែ​ទិស ម៉ៃ សុគន្ធ ប្រកាស​សម្រុក​ចេញ​បទ​Original Song​លាង​ជម្រះ​បទ​Copy

ភ្នំពេញ​ ៖ នេះ​ពិតជា​រឿង​ដែល​មហាជន​ស្ទើរ​នឹកស្មាន​មិន​ដល់​សោះឡើយ​ចំពោះ​តារា​ចម្រៀង​ជាប់​ងារ​ជាតា​រា​កំពូល​ទិស​លោក ម៉ៃ​សុគន្ធ ដែល​កន្លងមក​នរ​ណាៗ​ក៏​បានដឹងហើយថា​រាល់​បទ​ចម្រៀង​របស់​លោក​ទាំង​ប៉ុន្មាន​សុទ្ធសឹងតែ​បទ​ដែល​ចម្លង​ចេញ​មកពី​បរទេស​ស្ទើរតែ​ទាំង​ស្រុង​ទៅហើយ។

ជា​រឿយៗ​គេ​ចាំ​បាន​ថា ​រាល់​ការចេញ​បទ​ចម្រៀង​របស់លោក ម៉ៃ សុគន្ធ គ្រាកន្លងមក​ភាគច្រើន​តែងតែ​ទទួលរង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​មហាជន​អ្នកគាំទ្រ​ព្រោះថា​លោក​បាន​Copy​បទ​បរទេស​មក​ច្រៀង​ ហើយ​ភាគច្រើន​បទ​របស់​ថៃ​តែម្តង​។ ​ប៉ុន្តែ​ពេលនេះ​អ្វីដែល​ធ្វើ​ឲ្យ​ទស្សនិកជន​និង​អ្នកគាំទ្រ​ស្រឡាំងកាំង​ស្ទើរ​នឹកស្មាន​មិន​ដល់​នោះ​ គឺ​ស្រាប់តែ​លោក ម៉ៃ សុគន្ធ បានប្រកាស​សម្រុក​ចេញ​បទ​Original Song យ៉ាង​ភ្ញាក់ផ្អើល​បំផុត។

ជាក់ស្តែង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក ម៉ៃ សុគន្ធ នៅ​រសៀល​ថ្ងៃទី​២៣ ខែកុម្ភៈ នេះ​គម្លាត​គ្នា​ប្រមាណ​ជា​២​ឬ​៣​ម៉ោង​លោក ម៉ៃ សុគន្ធ បានប្រកាស​ចេញ​បទ​Original ចំនួន​១​បទ។ ដោយ​លោក​បញ្ជាក់​ថា​Original Song ដំបូង​ដែល​រួមបញ្ចូល​ឧបករណ៍​ភ្លេងបុរាណ ប៉ីពក ដែល​សឹងតែ​បាត់បង់​និង​ប្អូនៗ​មួយចំនួន​សឹងតែ​មិន​ស្គាល់ និង ធ្លាប់​ស្តាប់ នឹង​ចេញ​ក្នុងពេល​ឆាប់ៗ​នេះ។

ដោយឡែក​ប៉ុន្មាន​នាទី​ក្រោយមកទៀត​ក៏​ស្រាប់តែ​លោក ម៉ៃ សុគន្ធ បាន​ទម្លាយ Original Song នេះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​យូ​ធូប​ថា​Original Song មាន​បញ្ចូល​ភ្លេងបុរាណ​ប៉ីពក បទ វិប្បដិសារី​ក្មេង​គ្រឿងញៀន ចេញ​ក្តៅៗ​ហ្មង​។​ បទ​នេះ​ជាការ​និពន្ធ​បទ​ភ្លេង​ថ្មី​ដោយ លោក ផល វឌ្ឍនៈ និង​និពន្ធ​ទំនុកច្រៀង​ដោយ សាង កុសល។

តាមរយៈ Original Song នេះដែរ​ភ្លាមៗ​នោះបាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​គាំទ្រ​សម្រាប់​ការ​ជ្រើស​យក​និពន្ធ​និង​ចម្រៀង​បទ​និពន្ធ​ស្នាដៃ​ថ្មី​ពី​សំណាក់​លោក ម៉ៃ សុគន្ធ។​ សូម​ប្រិយមិត្ត​ទស្សនា​និង​ស្តាប់ Original Song វិប្បដិសារី​ក្មេង​គ្រឿងញៀន ច្រៀង​ដោយ​លោក ម៉ៃ សុគន្ធ ដូចខាងក្រោម​នេះ៕


អត្ថបទទាក់ទង