ស្ទើរ​មិន​ជឿ​!​ អ្នកខ្លះ​អាយុ​សឹងតែ​១​ជីវិត​ហើយ​មិនដែល​ជួប​រឿង​បែបនេះ​ទេ សត្វ​គោ​កើតកូន​ភ្លោះ​រហូត​៤​ក្បាល

Spread the love

មានរឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​និង​ចម្លែក​ខ្លាំង​បំផុត ខណៈដែល​មាន​សេចក្តីរាយការណ៍​មក​ថា​ មាន​សត្វ​គោមួយ​ក្បាល​បាន​ប្រសូត (​កើត​) កូន​មក​ចំនួន​៤​ក្បាល​បង្ក​ការចាប់អារម្មណ៍​ខ្លាំង​ចំពោះ​អ្នកភូមិ​និង​មហាជន​ជាច្រើន​បន្ត​ការចែករំលែក​ដំណឹង​១​នេះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​នេះ​កំពុង​ត្រូវបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កប​ង្ក​ការភ្ញាក់ផ្អើល​ដល់​មហាជន​គ្រប់​មជ្ឈដ្ឋាន ​​ខណៈ​ដែលមាន​ការ​សរសេ​រ​ភ្ជាប់​មក​ថា ធ្លាប់​ឃើញ​ទេ​បងប្អូន​សត្វ​គោ​កើតកូន​មក​៤​ក្បាល​។ ​កូន​គោ​នេះ​ កើត​កាលពី​ថ្ងៃទី​២៧ ខែ​១២ ឆ្នាំ​២០១៨​នៅ​ខេត្ត ចំប៉ា​សាក់ ឡាវ​។​

ថ្វីត្បិតតែ​កំពុងតែ​មានការ​ចែករំលែក​បែបនេះ​ក្តី​ក្នុងនោះ​ក៏មាន​លើកឡើងថា ​នេះ​គឺជា​រឿង​មួយ​ដ៏​ចម្លែក​ និង​អាច​ចាត់ទុកថា​រឿង​មួយ​ ដែល​អាច​បង្កឡើង​ដោយ​បារមី​ផងដែរ​។ ​ប៉ុន្តែ​គេ​ពុំ​ដឹង​ទេ​ថា​នឹងមាន​ការ​គោរព​ឬមួយ​បន់​ស្រន់​ពី​អ្នកភូមិ​យ៉ាងណា​នោះឡើយ​៕​

Facebook Comments

អត្ថបទទាក់ទង