ស្រឡាំងកាំង​មហាជន​ស្ទើរ​មួយ​ប្រទេស! លោក គឹម រស្មី មេ​ប៉េអឹម​ខេត្តរតនគិរី​ ចំណាយ​លុយ​រហូត​៥០​ម៉ឺន​ដុល្លារ​ជា​កាដូ​ដល់​កូន​៥​នាក់

Spread the love

ភ្នំពេញ ​៖ ​មាន​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​និង​រសើប​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ឬ​បណ្តា​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​ បន្ទាប់​ពី​បែក​ធ្លាយ​នូវ​ដំណឹង​របស់​មេ​ប៉េអឹម​ខេត្ត​រតនគិរី​គឺ​លោក គឹម រស្មី បាន​ចំណាយ​លុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​រហូត​៥០​ម៉ឺន​ដុល្លារ​ដើម្បី​ធ្វើជា​កាដូ​លើកទឹកចិត្ត​ដល់​កូនៗ​ចំនួន​៥​នាក់​របស់ខ្លួន​នាឱកាស​ថ្ងៃ​ខួបកំណើត​។​

បើ​យោងតាម​ការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ខ្លាំង​នោះ ​គឺ​បន្ទាប់ពី​មាន​ដំណឹង​ថា​ លោក គឹម រស្មី ដែលជា​មេ​ប៉េអឹម​ខេត្តរតនគិរី​បាន​ចាយលុយ​រហូតដល់​ទៅ​៥០​ម៉ឺន​ដុល្លារ​នាឱកាស​ពិធី​ខួបកំណើត​កាលពី​រាត្រី​ថ្ងៃទី​៥ ខែកុម្ភៈ​ឆ្នាំ​២០១៩​កន្លងមកនេះ​។​ លើសពីនេះ​លោក​ក៏បាន​អះអាង​ជា​សាធារណៈ​ថា​ បាន​បញ្ជូន​កូន​ទៅ​រៀន​រហូតដល់​ប្រទេស​សិង្ហ​បុរី​ផងដែរ​។

បើ​ផ្អែក​តាម​ការ​បង្ហោះ​នៅលើ​ម្ចាស់​Account Facebook​ឈ្មោះ Gee Yong ត្រូវបាន​គេ​កត់សម្គាល់ឃើញ​លោក គឹម រស្មី បាន​ចេញមុខ​ប្រកាស​ជា​សាធារណៈ​តាមរយៈ​ការចែក​សែក​ដល់​កូនៗ​របស់ខ្លួន​ចំនួន​៥​នាក់​ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​លុយ​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក​ ​សរុប​ទាំងអស់​គឺមាន​រហូតដល់​ទៅ​៥០​ម៉ឺន​ដុល្លារ​ឯ​ណោះ​។​ ករណីនេះ កំពុង​ធ្វើ​ឲ្យ​មហាជន​មានការ​ជាច្រើន​បញ្ចេញ​ជា​ចម្ងល់​លើ​ចំណូល​របស់​លោក គឹម រស្មី មេ​ប៉េអឹម​ខេត្តរតនគិរី​រូបនេះ​។​

ចំពោះ​ករណីនេះ​ កំពុង​ក្លាយជា​សំណួរ និង ចម្ងល់​ចាក់​ដោយ​អារម្មណ៍​មហាជន​បែបនេះ​ថា តើ លោក គឹម រស្មី បាន​ប្រភព​ចំណូល​មកពី​ណាស់​បានជា​មាន​លុយ​រហូតដល់​ទៅ​ខ្ទង់​៥០​ដុល្លារ​សម្រាប់​ចំណាយ​ធ្វើជា​កាដូ​ផ្គាប់ចិត្ត​ដល់​កូនៗ​បែបនេះ​? ​ខណៈ​ប្រាក់ខែ​ពី​រដ្ឋ​ត្រឹមតែ​ជាង​១​លាន ឬ​២​លាន​រៀល​ប៉ុណ្ណោះ​។ ​ករណីនេះ​ក៏មាន​ការស្នើ​​ឲ្យ​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើ​​ពុករលួយ​គួរ​មាន​វិធានការ​ស៊ើប​អង្កេត​ផងដែរ​។​

ដើម្បី​បានដឹង​កាន់តែច្បាស់​សូម​ប្រិយមិត្ត​ទស្សនា​នូវ​វីដេអូ​របស់​មេ​ប៉េអឹម​ខេត្តរតនគិរី​លោក គឹម រស្មី ដែល​បាន​ប្រកាស​នាឱកាស​ថ្ងៃ​ខួបកំណើត​ខាងក្រោម​នេះ​ទាំងអស់គ្នា៕


Facebook Comments

អត្ថបទទាក់ទង