ស្រី​ម៉ុ​ច ថ្វី​ត្បិត​រង​អន្លូង​រិះគន់​របស់​មហាជន​តែ​សំណាង​បាន​ប្តី​យល់ចិត្ត

Spread the love

ភ្នំពេញ ​៖ ​អតីត​តារា​សម្តែង​ស្រី​សិច​ស៊ី​កញ្ញា ស្រី​ម៉ុ​ច ដែល​ទើបតែ​រង​នូវ​អន្លូង​រិះគន់​របស់​មហាជន​ស្ទើរ​ងើបមុខ​មិន​រួច​ពាក់ព័ន្ធ​ការ​ស្លៀកពាក់​បញ្ចេញ​ភាព​សិច​ស៊ី​ស្ទើរ​អាក្រាត​កាយ​នៅក្នុង​កម្មវិធី​មួយ​កាលពី​ថ្មីៗ​នោះ ​ពេលនេះ​បាន​បញ្ចេញ​ពី​អារម្មណ៍​ពិត ​ខណៈ​មាន​ស្វាមី​ជា​អ្នក​ចាំ​ផ្តល់​កម្លាំងចិត្ត។

ទន្ទឹមគ្នា​នៃ​ការរិះគន់​នោះ ​ជារឿយៗ​គេ​តែង​ឃើញ​អ្នកនាង ស្រី​ម៉ុ​ច បាន​ទម្លាយ​សារ​ជា​បន្តបន្ទាប់​​ ​និយាយ​ពី​អារម្មណ៍​ពិត​ផ្ទាល់ខ្លួន​របស់​នាង។ ម្យ៉ាងទៀត​ទោះបីជា​រាល់ពេល​នាង​តែង​ត្រូវ​រង​ការរិះគន់​ជេរប្រមាថ​ពី​មហាជន​យ៉ាង​ក្តី​ តែ​ស្រី​ស្រស់​រូបនេះ​មិនដែល​ខ្វល់​នោះឡើយ ​ផ្ទុយទៅវិញ​នាង​តែង​លួង​ចិត្ត​ខ្លួនឯង​តាមរយៈ​ពាក្យសម្តី​ល្អ ពិសេស​ក៏​ទទួល​បាន​ការលើកទឹកចិត្ត​ពី​ស្វាមី​ទៀតផង។

ជាក់ស្តែង​មុននេះ​បន្តិច ស្រី​ម៉ុ​ច បាន​រៀបរាប់​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​ថា «សួរ​ប្ដី​ថា បងហា​ប៉ុន្មាន​នឹង មាន អ្នកខ្លះ​ជេរ​អូន តើ​បង​មាន​អារម្មណ៍​យ៉ាង​ម៉េច ?។ ប្ដី​សួរ​វិញ​ថា​ចុះ​​ប៉ុន្មាន​ថ្ងៃ​នឹងមាន​អ្នក​សរសើរ​លើកទឹកចិត្ត​អូន តើ​អូន​មាន​អារម្មណ៍​យ៉ាងណា​ យើង​មិនអាច​ឃាត់​នរណា​ម្នាក់​ក្នុងការបញ្ចេញ​មតិយោបល់​របស់គេ​បានទេ គ្រាន់តែ​យើង​ដឹង​តាមរយៈ​សម្តី​របស់គេ​ក្នុងការ​បញ្ចេញមតិ ថា​គេ​មានការ​សិក្សា​​ដល់​កម្រិត​ណា តែប៉ុណ្ណោះ»។

អ្នកនាង ស្រី​ម៉ុ​ច បាន​បន្តថា​ «ឈប់​សួរ​បង​ទៀ​តទៅ u know, I love you just the way u are ចឹ​ង អូន​ធ្វើ​អ្វីដែល​ក្រុមគ្រួសារ​យើង ធ្លាប់ធ្វើ​ពីមុនមក ព្រោះ​វា​ជា​សេចក្ដីសុខ​របស់​ពួកយើង​។ ​តែ​ត្រូវ​ចាំ​ទុក​មិនត្រូវ​បំផ្លាញ​ន​ណា​ម្នាក់​ដើម្បី​សេចក្ដីសុខ​របស់ខ្លួន​ឯង​នោះទេ។ បង​រវល់​ធ្វើការ​ដើម្បី​ចិញ្ចឹមជីវិត​បងអត់​មាន​ពេល​ទៅ​វិភាគ​រឿង​នឹង​ទេ។ យី​សួរ មួយ​សំនួរ​សោះ​ឆ្លើយ​ច្រើនយ៉ាង​នឹង​លោក​ប្ដី ហាហា ទៅ​ហាត់ប្រាណ​វិញ»។

ជាមួយគ្នានេះ​អ្នកនាង ស្រី​ម៉ុ​ច ក៏បាន​ប្រកាសថា​ «ខ្លួន​បាន​ផ្តាច់​ចេញពី​វិថី​សិល្បៈ​រួចហើយ។ គេ​ថា​ប្រណាំងទូក​ប្រណាំង​ឡាន​ម៉ូតូ​ស៊ី​ក្លូ​បាន តែ​ប្រណាំង​នឹង​ព្រេងវាសនា​មិន​បានទេ។ វាសនា​ខ្ញុំ​បាន​ត្រឹម​មើល​កូន​តែងខ្លួន​ទៅ​ផ្សារ អត់​មានអី​លើស​នឹង​ទេ។ សំណាង​ហើយ​ដែល​ឈប់​ពី​តារា​កុំ​អី ជាតា​រា​កប់​លូ ព្រោះ​សំណាង​យើង​ត្រឹមតែ​ជា​មេផ្ទះ»។ អ្នកនាង ស្រី​ម៉ុ​ច លើកឡើង៕

Facebook Comments

អត្ថបទទាក់ទង