ស្រី​ស្អាត បាន មុនី​ល័​ក្ខ ក្លាយជា​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ក្រុមហ៊ុន​សេវាកម្ម​ជួសជុល​ទូរស័ព្ទ​មួយ​

Spread the love

​ភ្នំពេញ​៖​ ខណៈ​ទីផ្សា​រសិល្បៈ​កំពុង​តែមាន​សន្ទុះ​គាំទ្រ​ច្រើន​ តារាចម្រៀង​វ័យក្មេង​សាច់​សខ្ចី​គួរ​ឲ្យ​ស្រលាញ់​កញ្ញា បាន មុនី​ល័​ក្ខ កាលពី​ថ្ងៃទី​៣១ ខែតុលា ត្រូវបាន​ក្រុមហ៊ុន​សេវា​ជួសជុល​ទូរស័ព្ទ​មួយ​មាន​ឈ្មោះថា សុ​ធឿន អេ​ស៊ា ឯ​.​ក​ប្រកាស​តែងតាំង​ធ្វើជា​តំណាង​ក្នុងការ​ផ្សព្វផ្សាយ​និង​ណែនាំ​អំពី​សារៈសំខាន់​លើ​គុណភាព​ប្រើប្រាស់​សេវា​ជួសជុល​ទូរស័ព្ទ​ក៏ដូចជា​អត្ថប្រយោជន៍​នៃ​ការទិញ​ស្មា​ត​ហ្វូ​ន​។

​លើ​ពីនេះ​តារា​ស្រី​កញ្ញា បាន មុនី​ល័​ក្ខ មិន​ត្រឹមតែ​ទទួលបាន​ឱកាស​ក្លាយជា​តំណាង​ក្នុងការ​ផ្សព្វផ្សាយ​និង ណែនាំ​អំពី​សារៈសំខាន់​លើ​គុណភាព​ប្រើប្រាស់​សេវា​ជួសជុល​ទូរស័ព្ទ​ប៉ុណ្ណោះ​ទេ​គឺ​តារា​ស្រី​រូបនេះ​ក៏​ជា​ភ្នាក់ងារ​ដើម្បី​ចែក​ VIP Card ចំនួន​ ១០០,០០០ ​ផ្តោតលើ​ការថែទាំ​ទូរស័ព្ទ iPhone ដោយ​ឥតគិតថ្លៃ​របស់​ក្រុមហ៊ុន​ផងដែរ​។

​លើកឡើង​ក្នុងឱកាស​នេះដែរ​តារាចម្រៀង​សម្លេង​មនោសញ្ចេតនា​កញ្ញា បាន មុនី​ល័​ក្ខ បាន​បញ្ជាក់ថា​មូលហេតុ​ដែល​នាង​ខ្ញុំ​និង​តារា​ប្រុស​ឌី​ជេ ម៉ៃ គឺ​ត្រូវបាន​ម្ចាស់​ហាង​ទូរស័ព្ទ សុ​ធឿន ផ្តល់​ការងារ​ជាតា​រា​ថត​ស្ប៉ត​ប្រចាំ​ហាង​មួយ​នេះ​ដោយសារតែ​យើង​ធ្លាប់​មក​ទិញ​និង​ជាវ​ផលិតផល​ទូរស័ព្ទ​អាយ​ហ្វូ​ន​ច្រើនដង​និង​យូរ​ឆ្នាំ​មកហើយ​។

​បើតាម​ការបញ្ជា​ក់រប​ស់​ក្រុមហ៊ុន​លើកឡើងថា​ការ​ជ្រើស​យក​កញ្ញា បាន មុនី​ល​ក្ខ័ ធ្វើជា​តំណាង​ផ្សព្វផ្សាយ​នេះ​ដោយហេតុថា​កន្លងមក​ពួកគាត់​ធ្លាប់ជា​អតិថិជន​ច្រើន​ឆ្នាំ​មកហើយ​ដែល​ជឿទុកចិត្ត​លើ​សេវា​លក់​និង​ការជួសជុល​ទូរស័ព្ទ iPhone របស់​ហាង សុ​ធឿន​។​ម្យ៉ាងទៀត​កញ្ញា បាន មុនី​ល័​ក្ខ បាន​ជឿជាក់​លើ​ហាង​យើង​បែបនេះ​ទើបត្រូវ​ជ្រើសរើស​ឲ្យ​ក្លាយជា​អ្នកតំណាង​ផ្សព្វផ្សាយ​ចាប់ពីពេលនេះ​តទៅ​តែម្តង​៕​

Facebook Comments

អត្ថបទទាក់ទង