ស្រី​ស្អាត ​ដែល​ប្រកាស​ប្រគល់​ខ្លួន​ឲ្យ​​​បុរស​ទាំង​៣​នាក់ ​ខោក​ក្បាល​ខ្ទើយ​ ចំ​ប៉ី​ខ្មៅ ត្រូវ​ថ្មោង​របស់​ស្ត្រី​ម្នាក់​យ៉ាង​ចាស់ដៃ

ភ្នំពេញ​ ៖ ​មហាជន​ប្រាកដជា ​បាន​ដឹង​ច្បាស់​ហើយ ​ស្រប​ពេល​ ដែល​នារី​ស្រស់​ស្អាត​ម្នាក់​ បាន​ចេញ​មុខ​ប្រកាស​ក្តែ​ង​ៗ​ក្នុង​ការ​ប្រគល់​ខ្លួនប្រាណ​ឲ្យ​វីរបុរស​៣​នាក់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្រោយ​ពេល​ដែល​បុគ្គល​ទាំង​៣​នាក់​នោះ​ បាន​ធ្វើការ​ខោក​ក្បាល​ខ្ទើយ​មុខ​អាក្រក់ ចំប៉ី​ខ្មៅ ដែល​បាន​ជេរប្រមាថ​ធ្ងន់ធ្ងរ​មក​លើ​ប្រជាជន​ខ្មែរ​មួយ​ប្រទេស។

យ៉ាងណាមិញ​ក្រោយ​ពេល​ដែល​ខ្ទើយ​មុខ​អាក្រក់ ចំប៉ី​ខ្មៅ ត្រូវបាន​ចាប់ខ្លួន​បញ្ជូន​ទៅ​ព្រៃ​ស ​​ចំណែក​បុរស​ម្នាក់​ក្នុងចំណោម​៣​នាក់​ ត្រូវ​បាន​ចូលខ្លួន​សារភាព​កំហុស​នោះ​ ក៏​ស្រាប់​តែ​មាន​ស្ត្រី​ម្នាក់ទៀត​ បាន​ចេញ​មុខ​រិះគន់​នារី​ស្រស់​ស្អាត​ធ្ងន់ៗ​ថា​ ជា​ការ​រំលង​ប្រពៃណី។

បើ​យោង​តាម​ខ្លឹមសារ​របស់​ស្ត្រី​ម្នាក់​ដែល​ធ្វើការ​រិះគន់​ចំពោះ​នារី​រូប​ស្រស់​ដែល​ប្រកាស​ក្នុង​ចេតនា​ប្រគល់​ខ្លួនប្រាណ​ដល់​បុរស​ទាំង​៣​នាក់​នោះ បាន​សរសេរ​ថា នាង​ឯង​គិត​ថា​លើកស្ទួយ​ខ្មែរ​មែន​ហាស​ខ្លួន​ជា​ស្រី​ធ្វើ​ចឹ​ង​វា​អាប់ឱន​ដល់​​​ជាតិខ្មែរ​យើង​ កុំ​ភ្លើ​ពេក​ស្អី ខ្លួន​ជា​ស្រី​ថី​បាន​មិន​ចេះ​ថែរក្សា​ខ្លួន​ចឹ​ង ​ប្រកាស​អោយ​ខ្លួនប្រាណ​គេ​ងាយៗ​ម្ល៉េះ​ ជ្រុល​ពេក​ហើយ​នាង​អើយ មិនមែន​របស់​សាធារណៈ​ទេ​ ថា​​អា​មួយ​ខ្ទើយ​នឹង​ឡប់​ ហើយ​ចេញមក​ឡប់​មួយទៀត។

សូម​បញ្ជាក់​ថា មុន​នេះ​ មាន​ម្ចាស់​Account Facebook​ឈ្មោះ Prii Maa បាន​ធ្វើការ​ប្រកាស​បង្ហាញ​ពី​គោលជំហរ​របស់​ខ្លួន​ថា ​រូប​នាង នឹង ប្រគល់​ប្រាណ​ជូន​បុរស​ទាំង​៣​រយៈពេល​១​ខែ​ពេញ ក្រោយ​ពេលដែល​ទទួលដំណឹង​នៃ​ការ ខោក​ក្បាល​ចំប៉ី​ខ្មែរ ដែល​ប្រើ​សម្តី​ប្រមាថ​ដល់​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​។​ ប៉ុន្តែ​បំណង​នេះ​នៅ​មិនទាន់បាន​សម្រេច​ផង ​ក៏​ស្រាប់តែ​រង​ការរិះគន់​លើ​ទង្វើ​​ប្រកាស​បែបនេះ៕

អត្ថបទទាក់ទង