ស្វែងយល់​ពី​ប្រវត្តិ​ខ្លះៗ​នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ ក្រោយ​មានការ​រិះគន់

Spread the love

ភ្នំពេញ​ ៖ ​ថ្មីៗ​នេះ​ មានការ​រិះគន់​ ក្រោយពេល​មន្ទីរពេទ្យ​លោកសង្ឃ​ បន្ទាប់ពី​មានការ​ឆ្លាក់​ឈ្មោះ​ និង​សរសេរ​ឈ្មោះ​ប្រវត្តិ​ដើម​ដែលមាន​មជ្ឈដ្ឋាន​មួយចំនួន​យល់ថា​ជាការ​សរសេរ​ខុសពី​ឈ្មោះ​មន្ទីរពេទ្យ​បច្ចុប្បន្ន​មាន​ឈ្មោះថា​មន្ទីរពេទ្យ​លោកសង្ឃ​ ឬ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។​

ស្រប​ពេលដែល​មានការ​រិះគន់​នេះដែរ​ក៏​កា​រលើ​ឡើង​និង​ស្នើ​​ឲ្យ​មាន​គេហទំព័រ​Kh Stars ផ្សាយ​ឡើងវិញ​អំពី​ប្រវត្តិ​របស់​មន្ទី​រពេទ្យ​លោកសង្ឃ។ ​ដូច្នេះ​សូម​ប្រិយមិត្ត​ស្វែងយល់​ដូចតទៅ ៖​មន្ទី​រពេទ្យ​សាងសង់​ក្នុង​ឆ្នាំ​១៩៥៣​រួចរាល់​ស្ថាពរ​ និងដាក់​ឲ្យ​ដំណើរការ​នា​ឆ្នាំ​១៩៥៦ សម្រាប់​ព្រះសង្ឃ​អាពាធ មានឈ្មោះ​ដើម​”​មន្ទីរ​សង្ឃ​ពេទ្យ​កុសុម​:” (​ដោយមាន​ភស្តុតាង​ដូចតទៅ​: ព្រះវិហារ​,​អក្សរ​ចារឹក​នៅលើ​ផ្ទាំង​ថ្ម​បញ្ចុះបឋមសិលា រកឃើញ​ហើយ​បាន​បិត​ភ្ជាប់​នៅ​ជណ្តើរ​ខាងកើត​វិហារ​ក្នុង​ឆ្នាំ​២០០៥។

ប្រភព​ដដែល​បានលើកឡើង​ទៀតថា ឈ្មោះ​មន្ទីរពេទ្យ​”​មន្ទីរ​សង្ឃ​ពេទ្យ​កុសុម​:” និង​ឆ្នាំ​១៩៥៦​នៅ​ជាន់​ខាងលើ​នៃ​អគារ​ធំ​(​ស​សេរ​ក្នុង​ឆ្នាំ​១៩៥៦)​ខ្លោង​ទ្វារធំ​ចេញចូល​មន្ទីរពេទ្យ​ជំនាន់​នោះ​គឺ​នៅ​ចំ​កណ្តាល​អគារ​ធំ​បែរមុខ​ទៅ​ទិស​ខាងជើង​(​បច្ចុប្បន្ន​ប្រជាជន​សង់​លំនៅឋាន​រស់នៅ​បិទផ្លូវ​អស់​ទៅហើយ ពុំមែន​បែរ​ទៅ​ទិស​ខាងលិច​ដូច​បច្ចុប្បន្ន​ទេ​។​

ប្រភព​ខាងលើ​បានលើកឡើង​ថា បើ​បងប្អូន​មាន​ឆន្ទ​:​ចង់​រក្សា​មន្ទីរពេទ្យ​នេះ​ឲ្យ​មាន​ទម្រង់​ដើម​មែន សូមជួយ​អន្តរាគមន៍​បើកផ្លូវ​លេខ​១៣៨​ខាងជើង​មន្ទីរពេទ្យ ដើម្បី​មន្ទីរពេទ្យ​នេះ​បាន​បើកទ្វារ​ដើម​ដែល​ប្រើប្រាស់​មុន​ឆ្នាំ​១៩៧៥​ផង​។​ឈ្មោះ​”​ពេទ្យ​លោកសង្ឃ​”​អាច​ត្រូវ​ប្រើ​នៅក្នុង​សម័យ​សាធារណរដ្ឋ​(១៩៧០-១៩៧៥)។

​ក្រោយ​រំដោះ​ឆ្នាំ​១៩៧៩ មន្ទីរពេទ្យ​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ និង​មាន​ឈ្មោះថា​”​មន្ទីរពេទ្យ​១៧​មេសា​” រហូតដល់​ឆ្នាំ​១៩៩០​។​ក្នុង​ឆ្នាំ​១៩៩១ គោលនយោបាយ​ក្រសួងសុខាភិបាល​បាន​ដក​ឯកទេស​សម្ភព និង​រោគ​ស្ត្រី​ពី​ពេទ្យ​១៧​មេសា​ទៅ ពេទ្យ​ព្រះ​អង្គឌួង និង​បាន​ប្តូរ​ឈ្មោះ​ពេទ្យ​មកជា​”​មន្ទីរពេទ្យ​ព្រះកុសុម​:”​រហូតដល់​បច្ចុប្បន្ន តែ​ប្រជាជន​ទូទៅ​នៅតែ​ហៅ​”​ពេទ្យ​លោកសង្ឃ​”​ដដែល​។​ប្រភព​ខាង​បាន​បន្ថែម​៕​

 

Facebook Comments

អត្ថបទទាក់ទង