ហង្ស ម៉ា​រី​នី បង្វែរ​ពី​ការ​ជប់លៀង​អបអរ​ថ្ងៃ​ខួបកំណើត​ទៅ​ចែករំលែក​ទាន់​ជូន​ចាស់ៗ​និង​ក្មេង​កំព្រា​ជាង​១០០​នាក់​

Spread the love

ភ្នំពេញ ​៖ ​តារា​សម្តែង​ស្រី​ចង្កា​ស្រួច​អ្នកនាង ហង្ស ម៉ា​រី​នី នាឱកាស​ថ្ងៃ​គម្រប់​ខ្លួន​កំណើត​របស់ខ្លួន​បាន​បង្វែរ​ពី​ការ​ជប់លៀង​ជួបជុំ​អបអរ​សប្បាយ​ ដោយ​នាំយក​អំណោយ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ចាស់ជរា​និង​កុមារ​ជួប​ការខ្វះខាត​ជាង​១០០​នាក់​កាលពី​ថ្ងៃទី​១៤ ​ខែឧសភា ​ឆ្នាំ​២០១៩ ​ស្ថិតនៅ​ទីកន្លែង​កំណើត​របស់ខ្លួន។

អ្នកនាង ហង្ស ម៉ា​រី​នី​បាន​និយាយ​ថា​ នេះ​មិនមែន​ទើប​លើកទីមួយ​ទេ​ ដែល​នាង​បានធ្វើ​សកម្មភាព​មនុស្សធម៌​បែបនេះ ​ពោលគឺ​ប្រហែលជា​១០០​លើក​មក​ហើយ​។​ អ្នកនាង ហង្ស ម៉ា​រី​នី បាន​បញ្ជាក់ថា​ថ្ងៃទី​១៤​ឧសភា​នេះ​គឺជា​ថ្ងៃ​ខួបកំណើត​ខ្ញុំ​ហេតុ​ហើយ​ទើប​បង្វែរ​ពី​កម្ម​ពិធី​ជប់​លៀង​អបអរ​សប្បាយ​មក​ចែករំលែក​ក្តី​ស្រលាញ់​ដល់​ចាស់ៗ​ក្មេង​កំព្រា​និង​គ្រួសារ​ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត​ជាង​១០០​គ្រសារ​នៅទីនេះ​។

អ្នកនាង ហង្ស ម៉ា​រី​នី ក៏បាន​អះអាង​ពី​ឆន្ទៈ​របស់ខ្លួន​ថា ​នាង​នឹង​បន្តធ្វើ​សកម្មភាព​នេះ​ជា​បន្តបន្ទាប់​ដើម្បី​ចែករំលែក​ក្តី​ស្រលាញ់​ជួន​ដល់​អ្នក​ជួប​ការខ្វះខាត​នៅតាម​បណ្តា​ខេត្ត​នានា​។​ ម្យ៉ាង​ទៀង​នាង​ក៏​អំពាវនាវ​ដល់​អ្នក​សិល្បៈ​ឬ​បងប្អូន​ដែល​មាន​លទ្ធភាព​គ្រប់គ្រាន់​​​សូមអោយ​បន្តធ្វើ​សកម្មភាព​មនុស្សធម៌​តាមរយៈ​ការចែករំលែក​ក្តី​ស្រលាញ់​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ផងដែរ​។

សូម​បញ្ជាក់​ថា ​សកម្មភាព​ចែក​អំណោយ​របស់​អ្នកនាង​ហង្ស ម៉ា​រ៉ានី បាន​ធ្វើឡើង​ស្រប​ពេល​នៃ​ឱកាស​ថ្ងៃ​ខួបកំណើត​ខ្លួន​គម្រប់​អាយុ​២៧​ឆ្នាំ​ស្ថិតនៅ​ភូមិ​ស្វាយ​ទង ឃុំ​ក្វាវ ស្រុក​សំរោង​ទង ខេត្តតាកែវ ដែលជា​ទឹកដី​កន្លែង​កំណើត​របស់​ស្រី​ស្រស់ ហង្ស ម៉ា​រី​នី តែម្តង​។ អំណោយ​ដែល​ត្រូវបាន​ចែក​ជួន​ទាំ​នេះ​រួមមាន​៖ មី​,​សារុង​,​ទឹកត្រី​,​ទឹក​ស៊ី​អៀវ​,​អំបិល​,​នំ​ភី​ហ្សា​,​ថ្នាំពេទ្យ​និង​ថវិកា​​មួយចំនួន​ផងដែរ​៕​

 

Facebook Comments

អត្ថបទទាក់ទង