ហង្ស ម៉ា​រី​នី ប្រាប់​ឲ្យ​ប្រយ័ត្ន​ពី​របៀប​បោក​ថ្មី​ដែល​មហាជន​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​

Spread the love

ភ្នំពេញ ៖ តារា​សម្តែង​ស្រី​រាង​តូច​ច្រឡឹង​ដែល​កន្លងមក​ធ្លាប់​លេចធ្លោ​តាមរយៈ​សកម្មភាព​មនុ​ស្ស​ធម៌​កញ្ញា ហង្ស ម៉ា​រី​នី ថ្មីៗ​នេះ​បានប្រកាស​ប្រាប់​ឲ្យ​មានការ​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ​ន្លឹះ​បោក​ថ្មី​ដែល​ទស្សនិកជន​ ក៏ដូចជា​ប្រិយមិត្ត​ចូលចិត្ត​ទិញ​ផលិតផល​តាម​អន​ឡាញ​គួរស្វែងយល់​ពី​កល​ល្បិ​ច​ដ៏​ស្មោកគ្រោក​មួយ​នេះ​។​

​បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​នៃ​សារ​និយាយ​ឆ្លើយឆ្លង​គ្នា​រវាង​ជន​ឆបោក​ និង​សាមីខ្លួន​ដែលជា​ម្ចាស់​ Page​ ដែលមាន​ឈ្មោះថា Hang mariny កំសាន្ត ​កញ្ញា ហង្ស ម៉ា​រី​នី បាន​លើកឡើងថា ​អ្នកបោក​ប្រចាំ​ភូមិ​។ ​និយាយ​បញ្ជាក់​ពីលើ​នេះ​អ្នកនាង ហង្ស ម៉ា​រី​នី បាន​និយាយថា​រាល់​ការទិញ​ ឬ​ផ្ញើ​លុយ​ទៅ​ឲ្យ​បុគ្គល​ណា​ម្នាក់​អតិថិជន​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី​អត្តសញ្ញាណ​ពិត​របស់​ម្ចាស់​ផេ​ក ​ឬ​អ្នកលក់​ផលិតផល​ជៀសវាង​ការចាញ់បោក​គេ​។​

​តាមរយៈ​សារ​ឆ្លើយឆ្លង​គ្នា​តាម​ទូរស័ព្ទ​បានបញ្ជាក់​ឲ្យ​ដឹងថា​ ដំបូ​ង​ឡើយ​មាន​នារី​ម្នាក់ ​(​ជន​បោកប្រាស់​)​ បាន​យកឈ្មោះ​និង​ផេ​ក​របស់​កញ្ញា ហង្ស ម៉ា​រី​នី ទៅ​អះអាង​ដើម្បី​បោកប្រាស់​អតិថិជន​របស់​នាង​ថា​ ខ្លួន​ជា​ម្ចាស់​លក់​ផលិតផល​រួច​ឲ្យ​ភាគី​ម្ខាង​ទៀត​ផ្ញើ​លុយ​តាមរយៈ​សេវាកម្ម ទ្រូ​ម៉ា​នី ឬ​វី​ង​ជាដើម​។ ​ប៉ុន្តែ​ជា​សំណាងអាក្រក់​លេខ​ទូរស័ព្ទ​ដែល​ជន​ឆោ​បោក​រូបនោះ​ទំនាក់ទំនង​បែរ​មិនមែន​អតិថិជន​ត្រូវជា​ម្ចាស់ ​Page​ ផ្ទាល់​ គឺ​កញ្ញា ហង្ស ម៉ា​រី​នី ទើប​ធ្វើ​ឲ្យ​ជន​នោះ​គ្មាន​ឱកាស​បោក​បាន​។​

​ជាមួយគ្នានេះដែរ​តារា​សម្តែង​កញ្ញា ហង្ស ម៉ា​រី​នី ក៏បាន​ប្រកាស​អំពាវនាវ​ឲ្យ​មហាជន​ត្រូវ​មានការ​ប្រុង​ប្រយ័​ត្ន​ខ្ពស់​ផងដែរ​ក្រែង​មានការ​ចាញ់បោក​លើ​ជន​ខាងលើ​ ដោយ​នាង​បាន​បញ្ជាក់ថា ប្រសិន​បាន​មាន​លេខ​ទូរស័ព្ទ​ប្រព័ន្ធ 097 317 9118 ​សូម​មហាជន​កុំ​ជឿរ​និង​ទុកចិត្ត​ថា​ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ់​ឲ្យ​សោះ ​ព្រោះ​នោះ​គឺជា​លេខ​ស្ត្រី​ដែល​តេ​មក​នាង​នៅក្នុង​ឃ្លី​ប​វីដេអូ​មួយ​នេះ​៕​

Facebook Comments

អត្ថបទទាក់ទង