ហានិភ័យ​នៃ​ការ​កើត​មហារីក​កើន​ឡើង​ខ្ពស់​ចំពោះ​ស្ត្រី​ទាំងឡាយ​ ដែល​កើត​ជំងឺ​ទឹកនោមផ្អែម

Spread the love

ករណី​កើតមាន​ជំងឺ​ទឹកនោមផ្អែម នាំ​ឲ្យ​មានការ​កើនឡើង​គួរ​ជាទី​កត់សម្គាល់​នូវ​ហានិភ័យ​នៃ​ការកកើត​ទៅជា​ជំងឺមហារីក​ ដោយ​ស្ត្រី​ប្រឈម​នឹង​ហានិភ័យ​បែបយ៉ាង​នេះ​យ៉ាងខ្ពស់​បំផុត នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ទ្រង់ទ្រាយ​ធំ​មួយ​ធ្វើឡើង​ដោយ​អ្នកសិក្សា​ស្រាវជ្រាវ​អូស្ត្រាលី។

ស្ត្រី​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​ស្រាប់​ទៅហើយ​ ក៏​មាន​ការ​ប្រថុយប្រថាន​ទៅនឹង​ហានិភ័យ​ដ៏​ធំធេង លើសពី​បុរស​ទៅទៀត​ចំពោះ​ករណី​អាច​កើត​ជំងឺ មហារីក​គ្រាប់​ឈាម មហារីក​ក្រពះ មាត់ និង​តម្រង​មូត្រ ។ នេះ​ជា​ការ​លើកឡើង​ដោយ​វិទ្យាស្ថាន The George institute for Global Health នៅក្នុង​សេចក្តីប្រកាស​មួយ​ធ្វើឡើង​កាលពី​ថ្ងៃ​សុក្រ។

ការ​រកឃើញ​ពី​អ្នកសិក្សា​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន ដែល​បានធ្វើ​ការពិនិត្យ​យ៉ាង​ម៉ត់ចត់​ឡើងវិញ​អំពី ព័ត៌មាន​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​សុខភាព​របស់​មនុស្ស ដល់​ទៅជិត​២០​លាន​នាក់ នៅ​ទូទាំង​ពិភពលោក បានបង្ហាញ​ឲ្យ​ឃើញថា ស្ត្រី​ដែល​កើត​ជំងឺ ទឹកនោមផ្អែម​អាចមាន​ដល់​ទៅ​២៧​ភាគរយ​វិវត្តន៍​ទៅ​កើត​ជំងឺមហារីក ប្រៀប​ទៅនឹង​ស្ត្រី​ដែល​មិនកើត​ជំងឺ​ទឹកនោមផ្អែម​នោះ​។ រីឯ​បុរស​វិញ​ហានិភ័យ​នៃ​ករណី​កើត​ជំងឺមហារីក​បន្ទាប់ពី​កើត​ជំងឺ​ទឹកនោមផ្អែម​ហើយ​នោះ​មាន​១៩​ភាគរយ។

ការគូសបញ្ជាក់​អំពី​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម ពី​ស្ថានភាព​វេជ្ជសាស្ត្រ​អាច​បង្ហាញ​ឲ្យ​ឃើញថា ករណី​កើត​មហារីក​វា​បាន​បណ្តាល​ឲ្យ​មានការ​អន្តរាយ​ដល់ DNA។

ជំងឺ​ទឹកនោមផ្អែម​កើតមាន​ចំពោះ​មនុស្ស​ជាង​៤១៥​លាន​នាក់​នៅ​ទូទាំង​សាកលលោក ដោយ​ក្នុងនោះ​មាន​៥​លាន​នាក់ បាន​បាត់​បង់ជីវិត ដោយសារ​ជំងឺ​នេះ​ជា​រៀងរាល់​ឆ្នាំ។ នេះ​ជាការ​លើកឡើង​ពី​វិទ្យាស្ថាន​ខាងលើ។ ជំងឺ​ទឹកនោមផ្អែម វា​បណ្តាល​ឲ្យ​ធ្លាក់​ទៅក្នុង​ស្ថានភាព​ដ៏​រុំារ៉ៃ​យ៉ាង​លឿន​បំផុត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ដោយ​ក្នុង​មួយថ្ងៃ នៅ​ក្នុង​ប្រទេស​នេះ​មាន​មនុស្ស​២៨០​នាក់ កើត​ជំងឺ​ទឹកនោមផ្អែម៕


Facebook Comments

អត្ថបទទាក់ទង