ហាហា ខ្យល់គួចមួយមេនេះគ្រប់ទឹកហើយ សូម្បីតែលីអូក៏ប៉ើងគ្មានសល់ដែរ

Spread the love

សព្វថ្ងៃនេះអាកាសធាតុនៅលើផែនដីមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ទើបបង្កអោយមានបាតុភូតធម្មជាតិផ្សេងៗកើតឡើងដូចជា កម្ដៅថ្ងៃកើនឡើង ផ្គររន្ទះ រញ្ជួយដី ខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ជាដើម។

ជាក់ស្ដែងនៅក្នុងវីដេអូខាងលើនេះមានកូនខ្យល់កួចតូចមួយបានកើតឡើង ខណៈភ្ញៀវទេសចរណ៍កំពុងបោះជំរុំលំហែកាយនៅលើឆ្នេរសមុទ្រ បង្កអោយជំរុំនិងសំលៀកបំពាក់ហោះឡើងពាសពេញមេឃតែម្តង ដែលហេតុការណ៍នេះបែរជាបង្កអោយមានភាពអស់សំណើចទៅវិញ។

ជាការពិតណាស់ជនជាតិបរទេសដែលរស់នៅប៉ែកអឺរ៉ុប ភាគច្រើនគឺពួកគេនិយមចូលចិត្តការបោះជំរុំកម្សាន្តនៅតាមមាត់សមុទ្រ ដោយសម្ដិលខ្លួននៅក្រោមកម្ដៅថ្ងៃដើម្បីអោយស្បែករបស់ពួកគេស្រអាប់ ខុសប្លែកពីប្រជាជនរស់នៅប៉ែកអាស៊ីយើងគឺគេនិយមចូលចិត្តស្បែកសទៅវិញ ដូចដែលបានបង្ហាញនៅក្នុងវីដេអូខាងលើនេះអញ្ចឹងដែរ៕

Facebook Comments

អត្ថបទទាក់ទង