ហាហា ជួបខ្មោចលើកនេះស្បថឈប់ធ្វើសន្តិសុខយាមទ្វារមួយជីវិតមិនខានបើលងសាហាវយ៉ាងនេះ

Spread the love

បុរសម្នាក់ធ្វើការជាបុគ្គលិកសន្តិសុខយាមទ្វារពេលយប់អោយក្រុមហ៊ុនមួយកន្លែង ខណៈដែលកំពុងយាមនៅមាត់ទ្វារចាំបើកប៉ារ៉ាស់ពេលមានរថយន្តចេញចូលដូចសព្វមួយដង ជូនជាថ្ងៃស៊យរបស់ខ្លួនក៏ត្រូវខ្មោចលងរតផះក្រញ៉ាំ។

តាមរយៈវីដេអូដែលថតបានដោយកាមេរ៉ាសុវត្ថិភាព គេឃើញបុរសសន្តិសុខកំពុងតែអង្គុយយាមសុខៗស្រាប់តែមានរថយន្តមួយគ្រឿងបើកចេញពីខាងក្នុងក្រុមហ៊ុន ពេលនោះសន្តិសុខរូបនោះបានចេញមកធ្វើការត្រួតពិនិត្យរថយន្តនោះ តែខណៈដែលគាត់មើលទៅក្នុងឡានគឺមិនបានឃើញអ្នកបើកបរនោះឡើយ។ ដោយឃើញបែបនេះសន្តិសុខរូបនោះនឹកក្នុងចិត្តថាជាខ្មោចលង ក៏បានដាក់មេផាយរត់រកព្រះអាយ៉ូសតែម្ដង។

តាមការពិតនោះមិនមែនជាករណីខ្មោចលងកណ្ដាលអាធ្រាតនោះទេ គឺនេះជាល្បិចរបស់ចោរស្រីម្នាក់ប៉ុនប៉ងលួចរថយន្តសោះ ដោយចោរស្រីម្នាក់នោះបានប្រើតេលេបញ្ជាឡានដោយស្វ័យប្រវត្តិ ដើម្បីបំភាន់ភ្នែកពូសន្តិសុខអោយរតចោលកន្លែងនឹងអាលយករថយន្តចេញសោះ៕

Facebook Comments

អត្ថបទទាក់ទង