ហួស​ចិត្ត! ​រក​ឃើញ​កាហ្វេ​​នៅ​ទីតាំង​មួយ​កន្លែង ​​ផលិត​ចេញ​ពី​ថ្មពិល

Spread the love

ទីតាំង​ផលិត​កាហ្វេ​លក្ខណៈ​គ្រួសារ​មួយ​កន្លែង​ ​ដែល​មាន​ទីតាំង​នៅ​ខេត្ត​Dak Nong  ​​​​​​ប្រទេស​វៀតណាម ​ត្រូវ​បាន​​​​​​រក​ឃើញ​​​​ផលិត​កាហ្វេ​​​​​ពី​វត្ថុធាតុដើម ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព។

ប៉ូលិស​ខេត្ត​Dak Nong  បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ​ពួកគេ​កំពុង​បញ្ចប់​សំណុំរឿង​ដើម្បី​កាត់ទោស​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ប្រតិបត្តិការ​​​​ផលិត​កាហ្វេ​កខ្វក់។

ទីតាំង​ផលិត​កាហ្វេ​នោះ​ ​ជា​កម្មសិទ្ធិ​របស់​លោកស្រី Nguyen Thi Loan ​ត្រូវ​បាន​ ​ ​ប៉ូលិស​ វាយឆ្មក់​នៅ​រសៀល​ថ្ងៃ​ចន្ទ​ បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​អ្នកស្រុក​អំពី​សកម្មភាព​គួរឲ្យសង្ស័យ​របស់​ពួកគេ។

ក្នុងអំឡុងពេល​នៃ​ការ​ឆ្មក់​ចូល​វាយ​ឆ្មក់​នេះ អាជ្ញាធរ​បាន​រកឃើញ​កាហ្វេ​រាប់​តោន​ក៏ដូចជា​វត្ថុធាតុដើម​ ដែល​បាន​ប្រើ​ក្នុង​ការផលិត​រួមមាន​ម្សៅ​ខ្មៅ​ចំនួន 35 គីឡូក្រាម​យកចេញ​ពី​អាគុយ​ដែល​ប្រើ​រួច​ និង​ធុង​ទឹក​ដែល​មាន​ជាតិពុល​ស្មើនឹង 10 គីឡូក្រាម។

បើ​តាម​អ្នក​ស្រី​​Loan ​​បញ្ជាក់​ថា ​​នាង​បាន​ទិញ​​គ្រាប់​កាហ្វេ​​ពី​កន្លែង​ធំ​ៗ ក្នុងតម្លៃ​ថោក​ រួច​លាយ​ជាមួយ​វត្ថុ​ធាតុ​ផ្សេងៗ​ទៀត​ដូចជា​ធូលី​ដី​ និង​ម្សៅ​ថ្ម​ពិល។ បន្ទាប់មក​ប្រើ​ម្សៅ​ខ្មៅ​ដែល​រក​ឃើញ​នៅ​ខាងក្នុង​អាគុយ ​ដើម្បី​ចម្រាញ់​​​​​ចេញ​ជា​ផលិត​ផលិតផល​សម្រេច។

​អ្នក​ស្រី​​Loan ​សារភាពថា​ ខ្លួនបាន​ដំណើរការ​រោងចក្រ​​នេះ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ​ ដោយ​បាន​លក់​កាហ្វេ​ជាង 3 តោន​ទៅ​ទីផ្សារ​ចាប់តាំងពី​ដើមឆ្នាំ 2018។

នៅ​ពេល​​​ឆ្មក់​បង្ក្រាប​​នោះ​ មាន​កាហ្វេ​កខ្វក់​ចំនួន 12 តោន​ ដែល​​​​​បាន​រក​ឃើញ​នៅ​​ទីតាំង​ខាងលើ៕

Facebook Comments

អត្ថបទទាក់ទង