ហួស​និយាយ! កូនក្រមុំ​ និង​អ្នក​កំដរ​ គ្រង​ឈុត​ប្រពៃណី ញាក់​គ្រលែង​ចង្កេះ​បទ​បែក​ស្លុយ​កណ្ដាល​រោងការ

Spread the love

នេះ​ជា​រៀង​ដ៏​ហួសចិត្ត​សម្រាប់​មហាជន​ ក្រោយ​មានការ​បែកធ្លាយ ​និង​ចែករំលែក​វីដេអូ​​​ខ្លីៗ​ចំនួន​២​ឃ្លី​ប ​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​សកម្មភាព​រាំ​គ្រលែង​ចង្កេះ​រវាង​កូនក្រមុំ ​និង​អ្នក​កំដរ​២​ឬ​៣​នាក់​ស្ថិតនៅ​កណ្ដាល​រោងការ។ ប៉ុន្តែ​គេ​ពុំទាន់​ដឹង​ទេ​ថា​រឿងរ៉ាវ​ហួសចិត្ត​នេះ ​បាន​កើតឡើង​នៅ​ភ្នំពេញ​ឬ​ខេត្ត​ណា​នៅឡើយ​ទេ។

ចំពោះ​រឿងរ៉ាវ​ដែល​ធ្វើ​ឲ្យ​មហាជន​ទូទៅ​ស្ទើរ​នឹកស្មាន​មិន​ដល់​នោះ ​គឺ​នារី​(​កូនក្រមុំ​)​និង​អ្នក​កំដរ​គ្នា​២​ឬ​៣​នាក់​នេះ​មិន​ត្រឹមតែ​បង្ហាញ​សកម្មភាព​គ្រលែង​ចង្កេះ​រាំ​បទ​បែក​ស្លុយ​ប៉ុណ្ណោះ​ទេ​ គឺ​សម្លៀកបំពាក់​ដែល​ស្ថិតនៅលើ​ខ្លួន​របស់​ពួកគេ​មាន​គ្រង​ឈុត​ប្រពៃណី​បុរាណ​ទៀតផង។ ករណីនេះ​ត្រូវបាន​គេ​លើកឡើង​ថា បើ​ចង់​រាំ​ហេតុអ្វី​មិន​ប្តូរ​សម្លៀកបំពាក់​សិន​ទៅ​ចាំបាច់​ធ្វើបែបនេះ ​វា​នាំ​ឲ្យ​ប៉ះពាល់​តម្លៃ​ស្ត្រី​ខ្មែរ​ និង​ប្រពៃណី​ដ៏​ល្អ​ផូរផង​ទៀតផង។

វីដេអូ​ទាំងនេះ​បច្ចុប្បន្នកំពុង​មានការ​បន្ត​ចែករំលែក​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ការរិះគន់​ជាច្រើន​កំពុង​បាញ់​ចាក់​ស្រោច​យ៉ាងគំហុក។ មានការ​រិះគន់ថា ​មិនគួរ​យក​សម្លៀកបំពាក់​ប្រពៃណី​បុរាណ​ទៅ​រាំ​បទ​បែប​ហ្នឹង​ទេ។ ម្តាយ​ក្មេក​មិនដឹង​ជាយ​កមុខ​ទៅ​ទុក​ឯណា​ទេ​ម្ចាស់​ថ្លៃ​អើយ​ម៉ាកៗ​ហ្នឹង​យក​កូន​កំលោះ​ទៅផ្ទះ​វិញ​ហើយ​មិន​ទុក​នៅ​ឲ្យ​អាប់អោន​កិត្តិយស​ជាមួយ​ទេ។

គេហទំព័រ​​​Kh Stars សុំ​មិន​ធ្វើការ​សរសេរ​អត្ថាធិប្បាយ​អ្វី​បន្ថែម​ទៀត​ឲ្យ​លើស​ពី​នេះ​ទេ ​ដូច្នេះ​សូម​ទុក​ភារកិច្ច​នេះ​ឲ្យ​មហាជន​ជា​អ្នក​វាយតម្លៃ​និង​បញ្ចេញមតិ​រៀង​ៗ​ខ្លួន​ថា​តើ​ការ​បែបនេះ​អាច​ប៉ះពាល់​ដល់​សង្គម​ឬ​តម្លៃ​ប្រពៃណី​ខ្មែរ​ឬមួយ​យ៉ាងណា​នោះ?៕


Facebook Comments

អត្ថបទទាក់ទង