ហេតុតែ​ស្រលាញ់​ស្មោះស្ម័គ្រ​ គូស្នេហ៍​១​គូ​នេះ ​មាន​លុយ​ត្រឹម​២០០០​រៀល​ មក​សុំ​រៀប​អាពាហ៍ពិពាហ៍

Spread the love

ភ្នំពេញ ​៖ ​ថ្មីៗ​នេះ​ កំពុង​មានការ​បង្ហោះ​ចែករំលែក​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បន្ទាប់​វីដេអូ​បង្ហាញ​ពី​គូស្នេហ៍​បុរស​-​នារី​ពីរ​នាក់​ដែល​បាន​ស្រលាញ់គ្នា​ស្មោះស្ម័គ្រ​ខ្លាំង​ ប៉ុន្តែ​ពុំមាន​លទ្ធភាព​រៀប​មង្គល​ការ​ ក៏​មកសុំ​ឲ្យ​អាជ្ញាធរ​ជួយ​ផ្សំផ្គុំ​​​គ្នា​ជា​ប្តី​ប្រពន្ធ ​ត្រឹម​មាន​លុយ​តែ​២០០០​រៀល​និង​មាន់​ស្ងោ​១​គូ។

បើតាម​ការ​បង្ហោះ​នៅលើ​ម្ចាស់​Account Facebook​ឈ្មោះ Thanem Cambodia បានបញ្ជាក់​ថា ​គូ​​ទាំង​២​នេះ​មានតែ​២០០០​រៀល​ខ្មែរ​ទេ ​មកសុំ​រៀប​អាពាហ៍ពិពាហ៍ បាន​ស្រលាញ់​គ្នា​យូរហើយ ​ចំណែក​ឪពុក​ម្តាយ​ស្លាប់​អស់ មិនមាន​ទីពឹង​ទេ ខ្ញុំ​មិនមែន​សាច់ញាតិ​គាត់​ទាំង​២​ដែរ តែ​អាណិត​ពួកគាត់​ចង់​ជួយ​រួមចំណែក​ខ្លះៗ​ទៅ​។​

ផ្អែក​តាម​ឃ្លី​វីដេអូ​មាន​រយៈពេល​ប្រមាណ​៣​នាទី​គូស្នេហ៍​ ពួកគេ​ទាំងពីរ​បាន​បញ្ជាក់ថា ​គេ​បាន​ស្រលាញ់គ្នា​យូរ​ហើយ​​​ ប៉ុន្តែ​ដោយសារតែ​គ្មាន​លទ្ធភាព​រកប្រាក់​ដើម្បី​រៀបចំ​ពិធីមង្គលការ​តាម​ប្រពៃណី​ធំដុំ​ដូច​អ្នក​ដទៃ​នោះទេ​ ពេលនេះ​សម្រេច​ទិញ​មាន់​១​គូ​មក​ធ្វើការ​សែនព្រេន​ដើម្បី​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​។​ម្ យ៉ាងទៀត​នៅក្នុង​ខ្លួន​តួឯក​បុរស​គឺមាន​លុយ​តែ​២​ពាន់​រៀល​ទេ ចំណែក​តួឯក​ខាង​ស្រី​គឺ​ពុំមាន​នោះឡើយ​។​

គូស្នេហ៍​ពួក​ទាំងពីរ​បាន​បន្តថា​ មូលហេតុ​ដែល​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​និង​រៀបចំ​ពិធីមង្គលការ​ដូច​គេឯង​នោះ​ ដោយសារ​អ្នក​ទាំងពីរ​ជា​កូនកំព្រា​ឪពុក​-​ម្តាយ​ដូចគ្នា។ ខាង​ប្រុស​មាន​ស្រុកកំណើត​មកពី​ខេត្តព្រៃវែង ​និង​ខាង​ស្រី​មកពី​ខេត្តសៀមរាប​។​ ដើម្បី​បានដឹង​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ទាំងអស់គ្នា​៖៕​


Facebook Comments

អត្ថបទទាក់ទង