ហ្វីលីពីន​ប្រកាស​គ្រាអាសន្ន​ថ្នាក់ជាតិ​បន្ទាប់ពី​មនុស្ស​៤៥៦​នាក់​ស្លាប់​ដោយសារ​ជំងឺគ្រុនឈាម​

Spread the love

​អាជ្ញាធរ​សុខាភិបាល​នៅក្នុង​ប្រទេស​ហ្វីលីពីន​បានប្រកាស​គ្រាអាសន្ន​ថ្នាក់ជាតិ​ស្តីពី​ជំងឺគ្រុនឈាម​បន្ទាប់ពី​មានការ​កើនឡើង​នៃ​ករណី​ជំងឺ​នេះ​ដែល​បានសម្លាប់​មនុស្ស​ជាង​៤៥០​នាក់​ចាប់តាំងពី​ខែមករា​មក​។​

ករណី​ជំងឺគ្រុនឈាម​ប្រហែល​១០​ម៉ឺន​ករណី​ត្រូវបាន​គេ​រាយការណ៍​នៅ​ទូទាំងប្រទេស​ហ្វីលីពីន​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩​នេះ​ពោលគឺ​មានការ​កើនឡើង​៨៥​ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​ការផ្ទុះ​ឡើង​នៃ​ជំងឺគ្រុនឈាម​ត្រូវបាន​គេ​ប្រកាស​នៅក្នុង​តំបន់​ចំនួន​បួន​នៃ​ប្រទេស​នេះ​ពោលគឺ​នៅ​តំបន់ Mimaropa, តំបន់ Visayas ភាគ​កណ្តាល​, តំបន់ Visayas ភាគ​កណ្តាល​និង​កោះ Mindanao ភាគ​ខាងជើង​៕



Facebook Comments

អត្ថបទទាក់ទង