ហ្វី​ហ្វី និយាយ​ចំៗ​រឿង​សមុទ្រ​កំពង់សោម​ ដែល​ត្រូវ​គ្រប់គ្រង​ដោយ​ចិន

Spread the love

ភ្នំពេញ​ ៖​ តារា​សម្តែង​ស្រី​វ័យក្មេង​សិច​ស៊ី​កញ្ញា ហ្វី​ហ្វី បន្ទាប់ពី​ដឹងថា​ ទឹកដី​សមុទ្រ​ខេត្ត​កំពង់សោម​ត្រូវបាន​ចិន​កំពុងតែ​ទិញ​សិទ្ធិ​ពី​ខ្មែរ​ដើម្បី​ធ្វើការ​វិនិយោគ​នោះ​ នាង​បាន​ចេញមុខ​រិះគន់​ដោយ​បើកចំហ​ព្រម​ជាមួយ​ការ​បង្ហាញ​ក្តី​ព្រួយបារម្ភ​ចំពោះ​បញ្ហា​នេះ​ផងដែរ។

កញ្ញា ហ្វី​ហ្វី បាន​បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​មួ​យ​ម​កថា កំពង់សោម​ខ្មែរ​ក្លាយជា​កំពង់​ចិន​កាន់កាប់​ជនជាតិ​ណា​ ដែល​មាន​លុយ​មក​ខ្មែរ​ចង់​ទិញ​ស្អី​ក៏បាន​ សូម្បី​អង្គរវត្ត​ តិច​ទៀត​ពួកយើង​ទៅលេង​កំពង់សោម​អ្នក​ដែល​មិន​មាន​លុយ​ដេក​អូ​តែ​ល​ធំៗ​ដូច​ញុ​ម​អី ​ក្រាលកន្ទេល​ដេក​មុខ​ឆ្នេរ​ហាហា។

តារា​សម្តែង​កញ្ញា ហ្វី​ហ្វី បាន​បន្តថា​ ព្រោះថា​ចិន​ម៉ៅ​យក​អស់ហើយ​ផ្ទះសំណាក់​ទិញ​អស់ហើយ​ដី​គ្រប់កន្លែង​នៅ​កំពង់សោម​ទុក​ធ្វើ​កាស៊ីណូ Cambodia​គឺជា​ប្រទេស​ដែល​សម្បូរ​កាស៊ីណូ​បន្ទាប់ពី​ប្រទេស​Macao។ ទាក់ទង​នឹង​ការលើក​ឡើងជា​មតិ​រិះគន់​របស់​តារា​ស្រី​កញ្ញា ហ្វី​ហ្វី ខាងលើនេះ​ពុំទាន់​មានប្រតិកម្ម​ឆ្លើយតប​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅឡើយ​ទេ៕


Facebook Comments

អត្ថបទទាក់ទង

Leave a Comment