អគ្គនាយក​TVFB​លោក សុវណ្ណ រី​ទ្ធី ប្រកាស​សូមទោស ទេព បូ​ព្រឹក្ស លើ​កំហុស​អ​ចេតនា​​ក្នុង​ពិធី​បុណ្យ​ខួប​៧​ថ្ងៃ ខេ​មរ​: ស្រី​ពៅ​

Spread the love

​ភ្នំពេញ​ ៖ ដូច​ពាក្យចាស់​ពោលថា​ដំរី​ជើង​បួន​គង់​មាន​ភ្លាត់ ​អ្នកចេះ​ស្ទាត់​គង់​មាន​ភ្លេច !​ជាក់ស្តែង​ដូច​ករណី​របស់លោក សុវណ្ណ រី​ទ្ធី អគ្គនាយក​សារព័ត៌មាន​TV FB​ដែល​បានធ្វើ​កិច្ច​សម្ភាសន៍​យល់ច្រឡំ​លើ​តារា​ចម្រៀង​កញ្ញា ទេព បូ​ព្រឹក្ស នាឱកាស​នៃ​ពិធីបុណ្យ​គម្រប់​ខួប​៧​ថ្ងៃ​របស់​កញ្ញា ខេមរៈ ស្រី​ពៅ កាលពី​រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩​បង្ក​ការ​ភ្ញាក់ផ្អើល​និង​រិះគន់​ពី​ទស្សនិកជន​មួយចំនួន​។​

ពាក្យសម្តី​ភាន់​ច្រឡំ​និង​ដោយ​គ្មាន​ចេតនា​របស់លោក សុវណ្ណ រី​ទ្ធី នៅត្រង់​សំនួរ​សួរ​ទៅកាន់​តារា​ប្រុស​ដៃគូ​កញ្ញា ទេព បូ​ព្រឹក្ស គឺ​លោក G-devith ថា​តើ​ក្នុង​ពិធីបុណ្យ​គម្រប់​ខួប​៧​ថ្ងៃ​របស់​កញ្ញា ទេព បូ​ព្រឹក្ស លោក G-devith អារម្មណ៍​​​យ៉ាងណាដែរ​។​ត្រង់ចំណុច​កំហុស​អ​ចេតនា​នេះ​ បានធ្វើ​ឲ្យ​អ្នកទស្សនា​យល់ថា​លោក សុវណ្ណ រី​ទ្ធី ហាក់​មានបំណង​ប្រមាថ​ដល់ ទេព បូ​ព្រឹក្ស ប៉ុន្តែ​សម្រាប់​លោក សុវណ្ណ រី​ទ្ធី និង​សាមីខ្លួន​កញ្ញា ទេព បូ​ព្រឹក្ស បញ្ជាក់ថា​នេះ​គ្រាន់តែ​ជា​កំហុស​អ​ចេតនា​ប៉ុណ្ណោះ​។​



លោក សុវណ្ណ រី​ទ្ធី អ្នកសារព័ត៌មាន​TV FB​បាន​ចេញមុខ​បកស្រាយ​ថា ​ខ្ញុំ​នឹង​ពួកគាត់​ទាំង​២​នាក់​រាប់អាន​គ្នា​យូរហើយ គាត់​ទាំង​២​នាក់​គោរព​ស្រលាញ់​ខ្ញុំ​ដូច​បងប្រុស​អញ្ចឹង ។ ថ្ងៃនោះ​ខ្ញុំ​បាន​និយាយ​ខុស​ដោយ​កំហុស​អ​ចេតនា ខ្ញុំ​ក៏បាន​សុំទោស​គាត់​ទាំង​២​នាក់​ក្នុង​ការផ្សាយ​ផ្ទាល់​រួចហើយ​តែដោយសារ​មួយរយ​:​ពេលនេះ​ពួកគាត់​កំពុង​ផ្ទុះ​សង្គ្រាម​រ៉េ​ប​ពេញ​បណ្តាញ​សង្គម​ទើប​ខ្ញុំ​និយាយ​ខុស​ដោយ​អ​ចេតនា​បន្តិច​ក៏មាន​គេ​យកមក​កាត់​បង្ហោះ​ព្រោងព្រាត​តែម្តង ! ។​

លោក សុវណ្ណ រី​ទ្ធី បញ្ជាក់ថា ​មនុស្ស​អើយ​មនុស្ស​អង្គុយចាំតែ​ចាប់ ចាំតែ​ចាក់​គេ​តែម្តង ម្តេច​មិន​ព្រម​រកក្តី​សុខ​អោយ​ខ្លួនឯង​ខ្លះ​ផង​ទៅ !? មុននេះ​បន្តិច​ខ្ញុំ​បានខ​ល​ទៅ​និយាយ​ជាមួយ​គាត់​ជុំវិញ​បញ្ហា​ដែល​ខ្ញុំ​និយាយ​ខុស​ដោយ​អ​ចេតនា​ក្នុង​ពិធីបុណ្យ​គម្រប់​ខួប​៧​ថ្ងៃ​របស់​កញ្ញា​ខេ​មរ​: ស្រី​ពៅ ល្ងាច​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០១៩​នេះ ។​ប្អូន​ទាំង​២​នាក់​ថា​បង​កុំ​ខ្វល់​អី ខ្ញុំ​ដឹងថា​បង​និយាយ​ខុស​ដោយ​អ​ចេតនា​ទេ បង​នៅតែ​ជា​បងប្រុស​ល្អ​របស់ខ្ញុំ​។​កុំ​គិត កុំ​ខ្វល់​បង បូ​ព្រឹក្ស​កំពុង​អង្គុយ​សើច​បង​ពេញ​ផ្ទះ​រឿង​បង​និយាយ​ខុស​ដោយ​អ​ចេតនា​មុននេះ​។​

បន្ថែម​ពីលើ​នេះ​លោក សុវណ្ណ រី​ទ្ធី បាន​លើកឡើងថា​អរគុណ​ប្អូន​ទាំង​២​នាក់​ស​ម្រា​នប់​ការ​រាប់អាន​បង​រហូត​មក Ngoun Chan Davith ទេព បូ​ព្រឹក្ស – Tep Boprek​។​ចំណែកឯ​កក​ញ្ញា ទេព បូ​ព្រឹក្ស ក៏បាន​បញ្ជាក់​វិញ​ថា​មនុស្ស​ម្នាក់ៗ តែងតែមាន​ខុស​មាន​ត្រូវ​សម្រាប់​ខ្ញុំ​សើច​ធម្មតា​បង​បង គិត​អី​សប្បាយ​សប្បាយ​ណា​បង​sovann rithy សំរាប់​ពួក​ខ្ញុំ​គឺ​គាត់​ជា​បងប្រុស​ពួក​ខ្ញុំ​ចាស @sovann right៕​

Facebook Comments

អត្ថបទទាក់ទង