អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​៤​ខ្នង​នៅ​ស្រុក​ព្រៃឈរ​ខេត្ត​កំពង់ចាម

Spread the love

កំពង់ចាម​ ៖ ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង​ ត្រូវ​បាន​អំណាច​នៃ​ព្រះ​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង​កាលពី​វេលា​ម៉ោង​០៣ និង​០៥​នាទី​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០១៨​នេះ។ហេតុការណ៍​នេះ​ បាន​កើតឡើង​ស្ថិតនៅ​ភូមិ​ទ្រ​មុខ​ទី​២ ឃុំ​តុង​រ៉ុង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ​ករណី​ឆេះ​ផ្ទះ​៤​ខ្នង​ខាងលើនេះ​គឺ​បណ្តាលមកពី​ការផ្ទុះ​កំប៉ុង​ហ្គាស៍ ​ដែល​ផ្តើមចេញពី​ផ្ទះ​ឈ្មោះ​ប្លោក​ម៉ៅ​ ខណៈ​ម្ចាស់ផ្ទះ​មិន​នៅ​ទើប​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​ចំនួន​០៣​ខ្នង​ទៀត​នៅជាប់​គ្នា​យ៉ាង​ដូច្នេះ​។​

សូមបញ្ជាក់ថា​បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​លោក​ឧត្ដមសេនីយ៍ ឯម កុសល​ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​កម្លាំង​ជំនាញ​រថយន្ត​ពន្លត់អគ្គិភ័យ​ស្រុក​ព្រៃឈរ​និង​មានការ​សហការ​ពី​កម្លាំង​ជំនាញ​រថយន្ត​ពន្លត់អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះ​បញ្ជា​ផ្ទា​ល់ពី​លោក​វរសេនីយ៍ឯក យ៉​ន ឌី​ន នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​បាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​០៥​រថយន្ត​ទើប​រលត់​ជា​ស្ថាពរ៕

Facebook Comments

អត្ថបទទាក់ទង

Leave a Comment