អណ្ដូងទឹក​ស្អាត​ចំនួន​៤៥​ នឹង​បរិច្ចាគ​ជូន​គ្រួសារ​កុមារ​នៅ​សហគមន៍​ខេត្តសៀមរាប​តាមរយៈ​លោក សា​វិ​ន ហ្វី​លី​ព​

Spread the love

ភ្នំពេញ ​៖ តារា​សម្តែង​លោក សា​វិ​ន ហ្វី​លី​ព បានប្រកាស​បរិច្ចាគ​នូវ​អណ្តូងទឹក​ចំនួន​៤៥​អណ្តូង​បន្ថែមទៀត​ជូន​ដល់​គ្រួសារ​កុមារ​ខ្វះខាត​ស្ថិតនៅតាម​សហគមន៍​នៃ​ខេត្តសៀមរាប​។​ ខណៈ​កន្លងមក​លោក​បានរួម​ចំណែក​លើ​ការងារ​មនុស្សធម៌​តាមរយៈ​ការ​បរិច្ចាគ​អណ្តូងទឹក​ស្អាត​នេះ ​មាន​ចំនួន​រាប់​រយ​អណ្តូង​មកហើយ​នោះ​។​

តារា​សម្តែង​មាន​ប្រជាប្រិយភាព​លោក សា​វិ​ន ហ្វី​លី​ព បាន​សរសេរ​បញ្ជាក់​ក្នុង​ដំណើរ​ចេញទៅ​ចែក​អណ្តូងទឹក​នៅ​ខេត្តសៀមរាប​ថា ​មកដល់​សៀមរាប​ដោយ​សុវត្ថិភាព​ដើម្បី​កិច្ចការងារ​សប្បុរសធម៌​ជាថ្មី​ម្ដងទៀត។ អណ្ដូងទឹក​ស្អាត​ថ្មីៗ​ចំនួន ៤៥ ដែល​ទើប​ធ្វើ​រួច​នឹង​បរិច្ចាគ​ជូន​គ្រួសារ​កុមារ​ក្រីក្រ​ជាច្រើន​នៅ​ព្រឹកស្អែក​នៅតាម​ជនបទ​ស្រុកស្រែ​នៃ​ខេត្ត​បេះដូង​ទេសចរណ៍​មួយ​នេះ​។​

ជាការ​កត់សម្គាល់​នេះ​ពុំមែន​ទើប​ជា​លើក​ទី​១​ឬ​សកម្មភាព​សង្គម​ដំបូង​របស់​តារា​សម្តែង​លោក សា​វិ​ន ហ្វី​លី​ព ដែល​បានបង្ហាញ​ការងារ​មនុស្សធម៌​តាមរយៈ​ការចុះ​ជួយ​កុមារ​នៅតាម​សហគមន៍​នោះទេ​ពោលគឺ​កន្លងមក​តារា​ប្រុស​រូបនេះ​តែងតែ​បង្ហាញ​វត្តមាន​ចូលរួម​ចែក​អំណោយ សម្ភារៈ​សិក្សា​និង​អណ្ដូង​ទឹកស្អាត​ជា​បន្តបន្ទាប់​ដល់​គ្រួសារ​កុមារ​កំពុង​ជួប​ការខ្វះខាត​និង​រស់នៅ​តាម​ទី​តំបន់​ដាច់​ស្រយាល​មួយចំនួន​៕​

Facebook Comments

អត្ថបទទាក់ទង