អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​ចាត់​ឲ្យ​តំណាង​នាំយក​ថវិកា​ទៅ​ចូល​បុណ្យ​និង​រំលែក​ទុក្ខ​ពិធីករ​លោក រក្សា ដែល​កំពុងមាន​ទុក្ខ​ធ្ងន់​ត្រូវ​ឪពុក​ស្លាប់ចោល​

Spread the love

ភ្នំពេញ​ ៖​ តារា​ប្រុស​និង​ជា​ពិធីករ​លោក រក្សា និង​ក្រុមគ្រួសារ​ពេលនេះ​កំពុង​មានទុក្ខ​ដ៏​ក្រៀមក្រំ​និង​សោកសៅ​ជាទីបំផុត​ក្រោយ​ពេលដែល​លោកឪពុក​ជាទី​ស្រលាញ់​បានទទួល​មរណភាព​ ​កាលពី​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៩​កន្លងមកនេះ​ដោយ​រោគាពាធ​នៅឯ​ស្រុកកំណើត​ខេត្ត​កំ​ពត។​

បើតាម​លោក អ៊ឹម ជីវ៉ា បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​មក​ថា​ ថ្ងៃនេះ​ខ្ញុំបាទ​បាន​នាំយក​ថវិកា​​មួយចំនួន​របស់លោក ហែម ដា​រិ​ទ្ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខណ្ឌ​ពោធិ​សែន​ជ័យ​ទៅ​ចូលរួម​បុណ្យសព​ឪពុក​របស់​តារា​ប្រុស​លោក រក្សា ដែល​បានទទួល​មរណភាព​ដោយ​រោគាពាធ ហើយ​ត្រូវបាន​យកទៅ​តម្កល់​និង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​ឈូក ខេត្តកំពត។

តារា​ប្រុស​លោក អ៊ឹម ជីវ៉ា បន្តទៀតថា ​លោក​អភិបាលខណ្ឌ ហែម ដា​រិ​ទ្ធ បាន​ផ្តាំផ្ញើ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ចំពោះ​ក្រុមគ្រួសារ​នៃ​សព និង​សូមអោយ​វិញ្ញាណក្ខន្ធ​នៃ​សព​សូម​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​។ ​នេះ​មិនមែនជា​លើក​ទី​១​ទេ​សម្រាប់​ការជួយ​ពី​លោក ហែម ដា​រិ​ទ្ធ ដែល​ឧបត្ថម្ភ​ដល់​លោក រក្សា ពោលគឺ​ជាច្រើនលើក​មក​ហើយ​ដោយសារ​ការមើល​ឃើញ​ពី​ការតស៊ូរ​របស់លោក រក្សា ក្នុង​រកលុយ​ជួយ​ព្យាបាល​ជំងឺ​ម្តាយ​។

លោក​បន្ថែមថា​ជាកា​ឆ្លើយតប​វិញ​លោក រក្សា ក៏​សូម​ថ្លែងអំណរគុណ​ដល់​លោក ហែម ដា​រិ​ទ្ធ ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​រូបលោក​និង​ក្រុមគ្រួសារ​ពេលដែល​កំពុងមាន​ទុក្ខ​ហើយ​លោក រក្សា ក៏​សំ​គោរព​ជូនពរ​ដល់​លោក​អភិបាលខណ្ឌ​និង​ក្រុមគ្រួសា​រ​ព្រមទាំង​ក្រុមការងារ​សូម​ទទួលបាន​នូវ​សុខ​ភាពល្អ​ជោគជ័យ​គ្រប​កិច្ចការងារ​ជា​រៀងរហូត​៕​

Facebook Comments

អត្ថបទទាក់ទង