អស់បារម្ភសម្រាប់ស្នាមខ្មៅដុំៗនៅលើដងខ្លួន សរបានភ្លាមដោយល្បិចធម្មជាតិទាំងអស់នេះ

Spread the love

ការប្រមូលផ្តុំកោសិកាស្បែកស្ងួតចាស់គឺកើតឡើងដោយសារពន្លឺព្រះអាទិត្យឬអតុល្យភាពអ័រម៉ូនក្នុងរាងកាយទើបបណ្ដាលឲ្យក្លាយជាមូលហេតុនៃជង្គង់ខ្មៅ កែងដៃខ្មៅនិងស្បែកកន្លែងដទៃទៀតមានភាពខ្មៅស្រអាប់។ ផ្នែកទាំងនេះនៃរាងកាយរបស់យើងគឺមិនមានក្រពេញប្រេងអ្វីទេសម្រាប់រក្សាសំណើមស្បែក។

ដូចនេះហើយទើបទាមទារឲ្យមានការថែទាំពីខ្លួនអ្នកផ្ទាល់ ហើយយើងខ្ញុំនិងផ្ដល់ជូននូវវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយចំនួន 10 យ៉ាងដើម្បីជួយអ្នកថែរក្សាស្បែករបស់អ្នកនិងលុបបំបាត់កោសិកាចាស់ៗនិងខ្មៅទាំងនោះបាន។

១. ផ្លែត្រសក់៖ ដោយសារតែលក្ខណៈសម្បត្តិនៃផ្លែត្រសក់គឺស្ថិតក្នុងចំណោមវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីកម្ចាត់ស្នាមខ្មៅជង្គង់និងកែងដៃ។ វាជួយកម្ចាច់កោសិកាស្បែកដែលងាប់និងជួយឱ្យស្បែករបស់អ្នកមានសំណើម។ វីតាមីន A និង C ដែលមានវត្តមាននៅក្នុងត្រសក់អាចធ្វើឱ្យស្បែករបស់អ្នកស្រស់ស្អាតឡើងវិញ។ ក្រឡុកផ្លែត្រសក់រួចលាបនៅលើកែងដៃនិងជង្គង់របស់អ្នករយៈពេល 15 នាទី។
ទុករយះ 5 នាទីហើយបន្ទាប់មកលាងចេញជាមួយទឹកត្រជាក់

២. ក្រូចឆ្មានិងBaking Soda៖ ក្រូចឆ្មាគឺប្រមូលផ្តុំដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីនសេដែលជួយជម្រុញការបង្កើតឡើងវិញស្បែកនិងបង្កើនភាពស្អាតវិញ។ Baking Soda(អ្នកអាចរកបានក្នុងផ្សារទំនើប)គឺជាភ្នាក់ងារសំអាតដ៏មានប្រសិទ្ធភាពក្នុងការជំរុះស្បែកចាស់ៗចេញ។ អ្នកយកក្រូចឆ្មានិងBaking Sodaលាយចូលគ្នាលាបលើស្បែកតែក្រិនទាំងនោះរួចទុករយះពេល15នាទី​ រួចលាងទឹកចេញជាមួយទឹកក្ដៅឧណ្ហៗ។

៣. ប្រទាលកន្ទុយក្រពើនិងទឹកដោះគោ៖ ប្រទាលកន្ទុយក្រពើមានផ្ទុកនូវសារធាតុជាច្រើនដែលអាចជួយធ្វើអោយស្បែករបស់អ្នកមានសំណើម វាក៏មានលក្ខណៈប្រឆាំងនឹងបាក់តេរីនិងប្រឆាំងនឹងផ្សិតផងដែរ។ ការរួមផ្សំនៃ Aloe Vera និងទឹកដោះគោគឺជាវិធីសាមញ្ញនិងមានប្រយោជន៍ក្នុងការធ្វើឱ្យស្បែករបស់អ្នកមានភាពរស់រវើក។ លាយទឹកដោះគោស្មើគ្នានិងAloe Vera លាបលើស្បែករបស់អ្នក ទុកចោលអស់ 20 នាទីហើយលាងសម្អាតដោយទឹកក្តៅឧណ្ហៗ។

៤. ដំឡូងបារាំង៖ ដំឡូងសម្បូរទៅដោយអង់ស៊ីម catecholase ដែលអាចបំភ្លឺស្បែករបស់អ្នកបាន។ ការប្រើដំឡូងជារៀងរាល់ថ្ងៃនឹងធ្វើឱ្យស្បែករបស់អ្នកទន់និងជួយបំបាត់ស្នាមខ្មៅ។ អ្នកអាចយកដំឡូងមកជូតក្បាលជង្គង់របស់អ្នកប្រហែលជា 10 ទៅ 15 នាទីហើយបន្ទាប់មកលាងសំអាតចេញ។

៥. ទឹកឃ្មុំ៖ លាយទឹកឃ្មុំ 2 ស្លាបព្រាកាហ្វេទឹកដោះគោ1 ស្លាបព្រា និងBaking Soda ១ស្លាបព្រាកាហ្វេ រួចលាបលើស្បែកទុកចោល 20 ទៅ 30 នាទីហើយលាងសំអាត។

Facebook Comments

អត្ថបទទាក់ទង