អាការះទាំងនេះគឺជាដើមហេតុបណ្ដាលមកពីបំរែបម្រួលអរម៉ូន ដែលមិត្តនារីមិនគួរមើលរំលងទេ

Spread the love

ដំណើរការសំខាន់ៗជាច្រើននៅក្នុងរាងកាយរបស់មនុស្សស្រីត្រូវបានគ្រប់គ្រងដោយអរម៉ូន។ ដូច្នេះនៅពេលដែលការផលិតអ័រម៉ូនត្រូវបានបង្អាក់ វានិងជះឥទ្ធិពលដល់អារម្មណ៍ អាកប្បកិរិយា សុខុមាលភាពនិងរូបរាងរបស់យើង។ ប៉ុន្ដែតើធ្វើដូចម្តេចដើម្បីយល់ថាបញ្ហានេះត្រូវបានបង្កឡើងដោយអ័រម៉ូនពិតប្រាកដនោះ ដូច្នេះអ្នកអាចសង្កេតបានតាមអាការះខាងក្រោមនេះបាន។

១. មុខកើតមុន៖ ការកើតមុននិងមុនក្បាលខ្មៅអាចលេចឡើងប្រសិនបើរន្ធញើសរបស់អ្នកត្រូវបានរារាំងដោយធូលី។ ទោះជាយ៉ាងណាក៏ដោយគ្រូពេទ្យខ្លះអះអាងថាមុនដែលកើតឡើងភ្លាមៗអាចបណ្តាលមកពីការផ្លាស់ប្តូរអ័រម៉ូនភ្លាមៗនៅក្នុងខ្លួននិងការកង្វះប្រូតេអ៊ីនក៏អាចនាំអោយកើតមុនបានដែរ។ រឿងបែបនេះអាចត្រូវកត់សំគាល់បានក្នុងអំឡុងពេលវ័យជំទង់។ មុនប្រភេទនេះអាចបាត់ត្រលប់ទៅវិញក្នុងតយះខ្លី តែក៏អាចបន្តមិនងាយនិងបាត់ទៅវិញដែរ។

២. ឈឺក្បាលជាប្រចាំ៖  អរម៉ូនអ៊ឹស្ត្រូសែនគឺជាអ័រម៉ូនភេទស្រីដែលត្រូវបានបង្កើតឡើងនៅក្នុងអូវែរនិងគ្រប់គ្រងរាល់ដំណើរការរំលាយអាហារនៅក្នុងខួរក្បាលនិងខួរឆ្អឹងខ្នង។កង្វះសារធាតុនេះ គឺជាមូលហេតុដែលធ្វើឲ្យអ្នកមានអាការៈឈឺចាប់ច្រើនឬតិចតួចវាអាចជាមូលហេតុនៃការឈឺក្បាលប្រកាំងឬធ្វើឲ្យអារម្មណ៍មិនល្អ។

៣. គេងមិនលក់៖ ការគេងមិនលក់គឺជាសញ្ញាគ្រោះថ្នាក់បំផុតដោយសារតែកង្វះប្រូសេស្តេរ៉ូន។ វេជ្ជបណ្ឌិតTraci Johnson ជាអ្នកឯកទេសបាននិយាយថាប្រូសេស្តេរ៉ូនជាអ្នកធ្វើឲ្យអ្នកមានអារម្មណ៏ធូរស្រាលនិងលំហែតាមបែបធម្មជាតិ។ វាអាចធ្វើអោយអ្នកមានភាពស្ងប់ស្ងាត់និងធ្វើឱ្យអ្នកគេងលក់បានធម្មតា។ ការប្រែប្រួលកម្រិតនៃអរម៉ូននេះជារឿយៗនាំឱ្យមានការគេងមិនលក់។

៤. អស់កម្លាំង៖ វេជ្ជបណ្ឌិតមកពីរដ្ឋ Maryland បានបកស្រាយថា ប្រសិនបើអ្នកអស់កម្លាំងគ្រប់ពេលសូម្បីតែមានពេលសម្រាកគ្រប់គ្រាន់ហើយ នោះវាអាចជាសញ្ញានៃអតុល្យភាពអ័រម៉ូន ហើយភាពអស់កម្លាំងរ៉ាំរ៉ៃអាចបណ្តាលមកពីបញ្ហាក្នុងការផលិតអរម៉ូនទីរ៉ូអ៊ីត។

៥. ភ្លេចភ្លាំងច្រើន៖ ការភ្លេចភ្លាំងច្រើនអាចបណ្តាលមកពីកត្តាផ្សេងៗជាច្រើនក្នុងនោះក៏មានអតុល្យភាពអ័រម៉ូនផងដែរ។ ការសិក្សាបានបង្ហាញថាកំរិតអ័រម៉ូនអឺស្ត្រូកទាបអាចបណ្តាលឱ្យអ្នកភ្លេចមិនអាចផ្តោតអារម្មណ៍បានច្បាស់លាស់។

៦. បំរែបំរួលដើមទ្រូង៖ សម្រាប់មនុស្សស្រីពេញវ័យបំរែបំរួលទំហំនៃដើមទ្រូងតែងតែកើតមានឡើង ទាំងនេះមិនមានការព្រួយបារម្ភនោះទេ​ព្រោះវាបណ្ដាលមកពីអរម៉ូន ប៉ុន្តែក្នុងករណីជុំវិញដើមទ្រូវមានដុំពក, ប្រែប្រួលពណ័លើដើមទ្រូងនិងប្រែប្រួលខុសពីទ្រង់ទ្រាយធម្មតា អ្នកគួរតែពិគ្រោះជាមួយនិងគ្រូពេទ្យជំនាញព្រោះទាំងនោះអាចជារោគសញ្ញានៃជំងឺមហារីក។

ប្រភព៖ Bright Side

Facebook Comments

អត្ថបទទាក់ទង