អាកាសធាតុ​ក្តៅ​ពេក ដួង ម៉ា​និ​ច ព្រលែង​ខ្លួន​​ មិន​ខ្លាច​ការរិះគន់

Spread the love

ភ្នំពេញ​ ៖​ គេ​ក៏​នៅចាំ​បាន​ថា​ តារា​សម្តែង​ស្រី​រាង​មាន់ចែ​​កញ្ញា​ដួង ម៉ា​និ​ច កន្លងមក​ក៏​ធ្លាប់​ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​ និង​បាញ់​ចាក់​ស្រោច​ជា​បន្តបន្ទាប់​ស្ទើរ​ងើបមុខ​មិន​រួច​លើ​ករណី​នៃ​ការថត​បង្ហាញ​ភាព​សិច​ស៊ី​ស្រើបស្រាល​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​ មិន​តែ​ប៉ុណ្ណោះ​​ក៏មាន​ការ​ស្នើ​ឲ្យ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ត្រូវ​ចាត់វិធានការ​ក្តៅ​ដើម្បី​កោះហៅ​តារា​ស្រី​រូបនេះ​ទៅ​ដុសក្អែល​ដើម្បី​ជាការ​ព្រមាន​លើ​សកម្មភាព​នៃ​ការ​ស្លៀក​សិច​ស៊ី​សម្ញែង​សាច់​ខ្ចី​ផង​នោះ។

ស្របពេល​ដែល​រង​ការរិះគន់​បាន​បាញ់​ចាក់​ស្រោច​យ៉ាង​ចាស់ដៃ មកលើ​តារា​ស្រី​កញ្ញា ដួង ម៉ា​និ​ច កាលនោះ​នាង​ក៏បាន​ចេញមុខ​បកស្រាយ និង​សុំទោស​មហាជន​ជា​សាធារណៈ​ម្តង​ហើយ​ដែរ​ចំពោះ​ទង្វើ​ដ៏​គឃ្លើន​របស់​នាង​និង​បាន​សន្យាថា​នឹង​បញ្ឈប់​សកម្មភាព​បែបនេះ។ ប៉ុន្តែ​ផ្ទុយ​ពី​ការសន្យា​ថ្មីៗ​នេះ​ ស្រាប់តែ​នាង​ថតរូប​ភាព​សិច​ស៊ី​ស្រើបស្រាល​ធ្វើការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ជា​បន្តបន្ទាប់​បង្ក​ការចាប់អារម្មណ៍​ជាថ្មី​។​

នេះ​ពុំមែន​ទើប​ជា​លើកទីមួយ​នោះទេ​ដែល​តារា​សម្តែង​ស្រី​រាង​តូច​ច្រឡឹង​កំពុង​ក្តោប​បាន​ឱកាស​ទីផ្សារ​សម្តែង​ច្រើន​និង​គ្រង់​តំណែង​ជា​តួឯក​ស្ទើរ​គ្រប់​សាច់រឿង​កញ្ញា ដួង ម៉ា​និ​ច ដែល​បាន​ថតរូប​ភាព​សិច​ស៊ី​ស្រើបស្រាល​បង្អួត​សម្រស់​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កប​ង្ក​ការភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ខ្លាំង​ដល់​មហាជន​។​

បើតាម​ការកត់សម្គាល់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់ កញ្ញា ដួង ម៉ា​និ​ច បច្ចុប្បន្ន​ត្រូវបាន​គេ​សង្កេតឃើញ​ថា ​មួយ​រយៈ​នេះ​នាង​ក៏​កាន់តែ​គឃ្លើន​ និង​ចាប់ផ្តើម​ថត​បង្ហោះ​រូប​សិច​ស៊ី ជាច្រើន​ព្រមជាមួយ​ការ​បង្អួត​សម្រស់​សាច់​ដើមទ្រូង សាច់​ភ្លៅ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកគាំទ្រ និង​ផ្ទុះ​ការ​ការរិះគន់​ជាច្រើន​។​ជាក់ស្តែង​ថ្មីៗ​នេះ​តារា​ស្រី កញ្ញា ដួង ម៉ា​និ​ច បាន​ទម្លាយ​រូបថត​សិច​ស៊ី​ប្រមាណ​៣​សន្លឹក​ធ្វើ​ឲ្យ​ប្រុស​ស្រក់ទឹកមាត់​ស្ទើរតែ​គ្រប់គ្នា​តែម្តង​៕​

Facebook Comments

អត្ថបទទាក់ទង