អាកាសធាតុ​ នឹង​ចុះ​ត្រជាក់​ជា​លើក​ទី​៤​ចាប់ពី​ថ្ងៃ​ទី​៤​ដល់​៩ ខែ​កុម្ភៈ​នេះ

Spread the love

ភ្នំពេញ ​៖​ បន្ទាប់ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក​ឃើញ​ថា ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន និង​ខ្យល់​មូសុង​ឦសាន បាននិងកំពុង​បង្កើន​ឥទ្ធិពល​គ្រប់​ដណ្តប់​លើ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​ធាតុអាកាស​នៅ​កម្ពុជា​ចុះ​ជាថ្មី​ម្តងទៀត ចាប់ពី​ថ្ងៃ​ទី​០៤ ដល់ ថ្ងៃទី​០៩ ខែកុម្ភៈ​នេះ។ នេះ​បើតាម​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង។

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចុះ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា តំបន់​ដែលមាន​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំងជាងគេ​មាននៅ​តំបន់​ជួរ​ភ្នំ​ដងរែក សីតុណ្ហភាព​អប្បបរមា​នឹង​ថយចុះ​មក​នៅ​រង្វង់​១៣​ទៅ​១៤​អង្សា​សេ។ ក្រៅពី​តំបន់​នោះ​សីតុណ្ហភាព​ក្នុង​រង្វង់​ពី ១៥ ទៅ ២៤ អង្សា​សេ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​ក៏បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន អាជ្ញាធរ និង សាធារណជន ពិសេស​វីរ​កងទ័ព​ដែល​កំពុង​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន ប្រុងប្រយ័ត្ន​ពី​សុខភាព ស្រប​ពេល​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​នៅពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ៕

Facebook Comments

អត្ថបទទាក់ទង

Leave a Comment