អាចារ្យ​ ធំ រង់ចាំ​មើល​ចំណាត់ការ​អនុវត្ត​ច្បាប់​ តើ​មាន​យុត្តិធម៌​ចំពោះ​ករណី​តារា​ចម្រៀង​តាក់ ច​ន្ធី ឬទេ

Spread the love

ភ្នំពេញ ​៖ ​តារា​ចម្រៀង​រ៉េ​ប​ឌី​ជេ​អាចារ្យ ធំ ក្រោយពី​ទទួល​បាន​ដំណឹង​គ្រោះ​អកុសល ​ដែល​តារា​ចម្រៀង​អ្នកនាង តាក់ ច​ន្ធី បាន​ទទួល​មរណភាព​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​រថយន្ត​យុវតី​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ទៅបុក​កង់​បី​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ​ខែ​មីនា ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​នោះ​ លោក​បាន​​បង្ហាញ​ក្តី​រន្ធត់​បំផុត។

តារា​ចម្រៀង​ចា​រ្យ ធំ បាន​សរសេរថា «​បើ​នាង​ចង់​ងាប់​ម្ដេច​មិន​ទៅ​តែឯង ចាំបាច់​អី នាង​មក​ផ្ដាច់ជីវិត​បងស្រី ច​ន្ធី ធ្វើ​អី្វ​? ខ្ញុំ​ពិតជា​សោកស្ដាយ​ណាស់​បង​អើយ បង​ជា​អ្នក​សិល្បៈ​ដ៏​មាន​ទេពកោសល្យ មាន​បេះដូង​មនុស្សធម៌ បង​ត្រូវ​ចិញ្ចឹម​មួយ​គ្រួសារ។ នាង​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ហាម​មាន​អា​ឆ្កែ​ណា​មក​កាង​វើយ»។

ជាមួយគ្នានេះ​ក៏មាន​តារា​សម្តែង​កញ្ញា គង់ សូ​នី​តា បានបង្ហាញ​អារម្មណ៍​របស់ខ្លួន​ដែរ​ថា «​មែន​នឹង​បើ​ចង់​ងាប់​មិន​ទៅ​ងាប់​តែឯង​ទៅ​ ម៉េច​អោយ​គាត់​ឃ្លាតឆ្ងាយ​ពី​​កូន​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់​ចឹ​ង»។

សូមបញ្ជាក់​ថា​ កាលពី​វេលា​ម៉ោង​០១​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៨​ស្ថិតនៅត្រង់​ចំណុច​ស្តុ​ប​ទន្លេបាសាក់ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​១៦៣​សង្កាត់​ទួល​ទំពូង​១​ខណ្ឌចំការមន មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បង្កឡើង​ដោយ​រថយន្ត​ព្រុស​បុក​ជាមួយ​កង់​បី​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួស​ម្នាក់។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ​គឺ​បង្កឡើង​ដោយ​នារី​វ័យក្មេង​ម្នាក់​បើកបរ​រថយន្ត​ព្រុស​ទៅបុក​ជាមួយ​កង់​បី​បណ្ដាល​ឲ្យ​ជនបរទេស​ម្នាក់ រងរបួស​ធ្ងន់ និង​ស្ត្រី​ម្នាក់ទៀត​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​រហូតមកទល់​ពេល​ស្ត្រី ដែល​ស្លាប់​នោះ ត្រូវបាន​គេ​ស្គាល់​ជា​តារាចម្រៀង​ប្រចាំ​ហាង​មួយកន្លែង​នៅ​រាជធានី​ភ្នំពេញ​។​

បើតាម​ការបញ្ជាក់​ពី​លោក អ៊ឹម ជីវ៉ា​បាន​ឲ្យ​ដឹងថា តារាចម្រៀង​ខ្មែរ​អ្នកនាង តាក់ ច​ន្ធី បាន​ស្លាប់​ភ្លាម​បន្ទាប់ពី​អ្នកនាង​ធ្វើដំណើរ​តាម​ម៉ូតូ​កង់​បី​pass app មកដល់​ចំណុច​ភ្លើងស្តុប​ទន្លេបាសាក់​ផ្លូវ​ម៉ៅ​សេទុង ក៏ត្រូវ​បាន​រថយន្ត​ម៉ាក​ព្រុស​បើក​ក្នុង​ល្បឿន​លឿន​មក​ប៉ុក​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ម្នាក់ និង​ស្លាប់​ម្នាក់​។​

អ្នកនាង តាក់ ច​ន្ធី​គឺជា​តារាចម្រៀង​រ៉ុ​ក​ឃែ​ន​រ៉ូ​ល​ទោះបី​អ្នក​នៅក្នុង​ស្រុក​ខ្មែរ​គេ​មិនសូវ​ស្គាល់​ច្រើន​តែបើ​នៅ​បរទេស​វិញ​អ្នកនាង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ភ្ញៀវ​អន្តរជាតិ ហើយ​ជានិច្ច​ជា​កាល អ្នកនាង​ត្រូវ​បានទទួល​ការអញ្ជើញ​ទៅ​ចេញ​ច្រៀង​នៅក្រៅ​ប្រទេស​ជា​ញឹកញាប់។ អ្នកនាង តាក់ ច​ន្ធី គឺជា​តារា​មួយរូប​ដែលមាន​ជីវភាព​ក្រីក្រ​តស៊ូ​ក្នុង​ជីវិត​ដោយ​ជីវភាព​លំបាក​បំផុត៕

Facebook Comments

អត្ថបទទាក់ទង